ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាលឱ្យពន្លឿនការដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព
ក្នុងពេលដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំឱ្យអាជ្ញាធរ និងអង្គភាពជំនាញពន្លឿនការដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព។

លោកអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត ទាំង៥ក្រុម និងទីចាត់ការអន្តរវិស័យខេត្ត ត្រូវពន្លឿន និងខិតខំដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ទាំងវិវាទដីធ្លី និងវិវាទផ្សេងៗតាមបណ្ដាក្រុង-ស្រុកទាំង១៣ តាមទំហំទំនាស់ ដោយត្រូវខិតខំធ្វើយ៉ាងណារួមគ្នាសម្របសម្រួលដោះស្រាយបញ្ហា ដែលនៅសេសសល់ឱ្យបានចប់ទាន់ពេលវេលាជូនប្រជាពលរដ្ឋ ព្រោះជាកង្វល់របស់ប្រជាជន ក៏ដូចជាថ្នាក់ដឹកនាំ។

ពីកិច្ចប្រជុំនេះ លោក គួច ចំរើន បានស្នើដល់ទីចាត់ការធនធានមនុស្សខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត ត្រូវជួយពិនិត្យ និងផ្ដល់យោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការតែងតាំង ដំឡើងថ្នាក់ ឬផ្លាស់ប្ដូរមន្ត្រីរាជការនៅរដ្ឋបាលខេត្ត ក្រុង-ស្រុក ឱ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ ។
ក្នុងចំណោមប្រធានបទសំខាន់ផ្សេងទៀត លោកអភិបាលខេត្ត ក៏បានជំរុញដល់ទីចាត់ការផែនការវិនិយោគខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគម្រោងទាំងឡាយរបស់ខេត្តឱ្យបានឆាប់រហ័សទាន់ពេលវេលា រាល់គម្រោងទាំងអស់របស់ខេត្ត ត្រូវធ្វើការពិនិត្យឱ្យបានហ្មត់ចត់ ដោយផ្ដោតសំខាន់ទៅលើគុណភាព និងលក្ខណៈបច្ចេកទេសត្រឹមត្រូវ ជាពិសេសចំពោះផ្លូវបេតុង ត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យទៅលើសសៃដែក និងគុណភាពរបស់បេតុង ដើម្បីប្រាកដថាមានគុណភាពខ្ពស់ ធានាដល់ការប្រើប្រាស់បានយូអង្វែង។

គូបញ្ជាក់ថា បើយោងតាមរបាយការណ៍វឌ្ឍនភាពគម្រោងវិនិយោគខេត្តឆ្នាំ២០២៥ ប្រចាំខែមករា បង្ហាញថា សម្រាប់រដ្ឋបាលក្រុង-ស្រុក ផ្នែកសេដ្ឋកិច្ចមាន១៨គម្រោង ផ្នែកសង្គមកិច្ចមាន៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សំនិងការប្រែប្រួលអាកាសធាតុមាន ១៣គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខសណ្ដាប់ធ្នាប់មាន ១គម្រោង៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា