ព័ត៌មានជាតិ
កម្ពុជា-កូរ៉េ បើកពិព័រណ៍សិល្បៈ នៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយតំបន់បេតិកភណ្ឌ និងវប្បធម៌ ប្រទេសទាំងពីរ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាជារណរដ្ឋកូរ៉េ សហការ ជាមួយសមាគមវប្បធម៌កូរ៉េ (KCA) រួមជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ បានអនុវត្ត គម្រោងអង្គរ ដោយបានរៀបចំពិព័រណ៍សិល្បៈ រួមមានការថតរូប និងថតវីដេអូ ព្រមទាំង ការបរិច្ចាគថវិកាដល់សហគមន៍។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ព្រមទាំងលោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ព្រមទាំងតំណាងក្រសួងស្ថាប័ន អង្គភាពមន្ទីរពាក់ព័ន្ធចូលរួមជាច្រើននាក់ទៀត។

ព្រឹត្តិការណ៍នេះ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងផ្សព្វផ្សាយ តំបន់បេតិកភណ្ឌពិភពលោករបស់កម្ពុជា និងការបង្ហាញវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ តាមរយៈការបង្ហាញសម្រស់ ដ៏វិចិត្រនៃប្រាង្គប្រាសាទបុរាណ និងស្នាដៃដ៏វិសេសរបស់បុព្វបុរសខ្មែរ។
លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មានប្រសាសន៍ថា ការជួបជុំគ្នានៅសារមន្ទីរជាតិអង្គរនេះ ជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ។ លោកស្រីបន្ដថា គម្រោងអង្គរ ដែលបានរួមគ្នានៅខេត្ដសៀមរាប បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនូវការផ្លាស់ប្តូរសិល្បៈ និងការអភិរក្សកេរដំណែលវប្បធម៌។ ស្នាដៃសិល្បៈដោយវិចិត្រករសិល្បៈកូរ៉េល្បីៗ ការថតរូបបែបបំផុសគំនិត និងវត្ថុបុរាណដែលត្រូវបានតាំងបង្ហាញបរិយាយពីបេតិកភណ្ឌ ភាពសុខដុមរមនារបស់មនុស្សជាតិជាមួយនឹងធម្មជាតិ និងភាសាសន្ទនាតាមរយៈវប្បធម៌។ គំនិតផ្តួចផ្តើមដទៃទៀត រួមមាន ការថតរូបប្រាសាទ,ការបង្ហាញម៉ូដសម្លៀកបំពាក់ និងការចូលរួមចំណែកសប្បុរសធម៌ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប គឺជាសកម្មភាព ដែលបង្កប់នូវការប្តេជ្ញាចិត្ត របស់ពួកយើងបន្ថែមទៀត ក្នុងការលើកកម្ពស់វប្បធម៌ និង កិច្ចការមនុស្សធម៌។

ចំណែកលោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានលើកឡើងថា ខេត្តសៀមរាប បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋ-កូរ៉េចំនួន៣ខេត្ត-ក្រុង រួមមានទីក្រុងស៊ូរៀន នៃខេត្តឈៀងពី ខេត្តជុងចុងណាំដូ និងខេត្តកាងរៀន តាមរយៈទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពនេះ។ លោកថា កិច្ចសហប្រតិបត្តិការគួរឱ្យកត់សម្គាល់ ដែលទាក់ទងទៅនឹងវិស័យវប្បធម៌ សង្គមកិច្ច កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្មជាដើម។
លោកបន្ដថា ព្រឹត្តិការណ៍អន្តរជាតិ ដែលកិច្ចសហប្រតិបត្តិការរវាង ប្រទេសកូរ៉េ និងកម្ពុជា ប្រជាជន និងប្រជាជន ក៍ដូចជាការផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ខ្មែរ-កូរ៉េ ជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ព្រមទាំងបានចូលរួមចំណែកលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងខេត្ត ព្រមទាំងប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សៀមរាបទាំងមូល ដែលកំពុងប្រាស្រ័យទាក់ទងនឹងសក្តានុពលវិស័យទេសចរណ៍ជាចម្បងនេះ។

សូមរម្លឹកថា ពិព័រណ៍សិល្បៈនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០-២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសារមន្ទីរជាតិអង្គរ ដើម្បីបង្ហាញការតាំងពិព័រណ៍របេតិកភណ្ឌវប្បធម៌ជាតិ និងស្នាដៃរបស់វិចិត្រករ និងសិប្បករជនជាតិកូរ៉េល្បីៗ រួមមាន គំនូរដែលបង្ហាញអំពីទឹកដីកម្ពុជា និងស្នាដៃសិល្បៈថ្នាក់ជាតិ ដែលបង្ហាញឱ្យស្គាល់ពីប្រទេសកូរ៉េ តាមរយៈបច្ចេកទេសប្រពៃណីកូរ៉េ ដើម្បីរលើកកម្ពស់ការយល់ដឹង អំពីចំណេះដឹងសង្គម និងវប្បធម៌ ខណៈពេលដែលមានការអបអរសាទរបេតិកភណ្ឌរួមគ្នារវាង ប្រជាជាតិទាំងពីរ។ មានការថតរូប និងវីដេអូ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១-២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណ វង់តូច ក្នុងនោះ មានប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម ដោយមានការស្លៀកសម្លៀកបំពាក់ដែលជាការច្នៃម៉ូតពីអ្នករចនាម៉ូតដ៏ល្បីល្បាញលើពិភពលោក គឺលោក LIE SANG BONG ព្រមទាំងក្រុម រចនាម៉ូត Kora Hanbok Diplomatic Mission ដែលរចនាសម្លៀកបំពាក់ប្រពៃណីឈានមុខគេរបស់ប្រទេសកូរ៉េ។

ដោយឡែកការបរិច្ចាកថវិកា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងរៀបចំកម្មវិធីសប្បុរសធម៌នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប ក្នុងគោលបំណងផ្តល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការលំបាក ជាពិសេសកុមារកំព្រា តាមរយៈការផ្តល់ជំនួយផ្នែកអប់រំ និងសុខាភិបាល។ ក្នុងឱកាសនោះដែរ ថវិកានិងសម្ភារៈផ្សេងៗនឹងត្រូវប្រគល់ជូន សមាគមគ្រូពេទ្យស្ម័ក្រចិត្តយុវជនសាម្តេចតេជោ (TYDA) និងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប៕
ដោយ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី