ព័ត៌មានជាតិ
សប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ខែកុម្ភៈនេះ ផ្លូវថ្មើជើង Walk Street បន្ថែមការរៀបចំឱ្យមានរបាំបុរាណ និងការតាំងវត្ថុអនុស្សាវរីយ៍ចាបុី
ភ្នំពេញ ៖ ផ្លូវថ្មើជើង Walk Street ក្នុងសប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៥នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែម ឱ្យមានរបាំបុរាណ ការតាំងវត្ថុអនុស្សាវរីយ៍ចាបុី ,ក្រុមគូរគំនូរ និងតាំងបង្ហាញនៅមុខព្រះបុរមរាជាវាំងថែមទៀត។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវថ្មើជើង Walk Street នាសប្តាហ៍ទី៤ក្នុងរាត្រីថ្ងៃសៅរ៍ ទី២២ខែកុម្ភៈ ឆ្នាំ២០២៥នេះ អនុវត្តទៅតាមការចង្អុលបង្ហាញរបស់ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមនៅ របាំបុរាណ ( សុវណ្ណមច្ឆា),ចាបុីដងវែង និងដាក់តាំងវត្ថុអនុស្សាវរីយ៍ចាបុី ,វង់ភ្លេងមហោរី (ច្រៀង និងរាំលេង)ផងដែរ។ ជាមួយគ្នានេះ យើងក៏បានរៀបចំឱ្យមានក្រុមគូរគំនូរ និងតាំងបង្ហាញនៅមុខព្រះបុរមរាជាវាំងថែមទៀត។

ចំណែកការរៀបចំគ្រប់យ៉ាងទៀត ដែលមានកាលពីសប្តាហ៍ទីមុន គឺនៅរក្សាដដែរ ដូចជាការតាំងលក់វត្ថុអនុស្សាវរីយ៍ នៅលើសួនច្បារតាមបណ្តោយមាត់ទន្លេ ការគូសគំនូរយកភ្លាម ការកាច់ប៉ោងៗ ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី របស់មន្ទីរវប្បធម៌ វិចិត្រសិល្បៈរាជធានីភ្នំពេញ,រៀបចំបណ្ណាល័យចល័ត សម្រាប់អានសៀវភៅ ,គូសគំនូរ និង ផាត់ព័ណ៌ជាដើម។

សម្រាប់រដ្ឋាករស្វ័យ័តដឹកជញ្ជូនសាធារណៈ(រថយន្តក្រុង) ក៏នៅតែរក្សាតម្រាយខ្សែរត់ និងបន្ថែម ម៉ោងប្រតិបត្តិការរបស់រថយន្តក្រុងចំនួន ៣ខ្សែដដែលដើម្បីគាំទ្រដល់គម្រោងផ្លូវថ្មើរជើង។ ចំពោះការរៀបចំត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ក្នុងមួយថ្ងៃចំនួន ១០គ្រឿង ដើម្បីផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរណ៍ទស្សនាកម្សាន្តតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិក៏នៅបានរក្សាដដែលផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍ គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕
ដោយ ៖ ស្រីរ័ត្ន









-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ