Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ណែនាំសមាជិកបក្សថ្មីខេត្តស្វាយរៀងត្រូវមាន​ជំនឿ​លើការដឹកនាំរបស់គណបក្ស និងរួមគ្នាថែរក្សាសន្តិភាព

បានផុស

នៅ

ឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង បានណែនាំដល់សមាជិកបក្សថ្មីវ័យក្មេង ត្រូវមាន​ជំនឿ​លើការដឹកនាំរបស់គណបក្ស រួបរួមសាមគ្គី និងបន្តថែរក្សាការពារ (សន្តិភាព) និងសមិទ្ធផលនានា​ដែលបានស្ថាបនាតម្កល់ទុកនៅតាមភូមិ/ឃុំ/សង្កាត់ ដោយគណបក្ស និងសប្បុរសជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ណែនាំដល់សមាជិកគណបក្សថ្មីបែបនេះ ក្នុងឱកាសញ្ជើញ​សំណេះ​សំណាល​ជាមួយសមាជិក​ សមាជិកាគណបក្សប្រជាជនកម្ពុជាបញ្ជូលថ្មីចំនួនជាង ៣០០ នាក់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ​នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនាមគណៈកម្មាធិការកណ្ដាលឯកឧត្តម ឌី វិជ្ជា បានអបអរសាទរចំពោះប្អូនៗយុវជនទាំងអស់ ​ដែលបានជ្រើសរើស និងចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ គឺជាជម្រើស​មួយដ៏ល្អពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែរួមសុខរួមទុក្ខជាមួយពលរដ្ឋនៅគ្រប់កាលៈទេសៈ ពិសេសធ្វើការអភិវឌ្ឍ​ជាតិលើគ្រប់វិស័យ។

ដោយឡែក សម្រាប់ខេត្តស្វាយរៀង​ក្រោមការដឹកនាំរបស់​គណបក្សមាន​សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រធានបក្ស ​និងជាអតីតនាយករដ្ឋមន្រ្ដី និងបន្តដឹកនាំដោយសម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន បានខិតខំពុះពារដឹកនាំអ្នកវិនិយោគចូលមកបង្កើត​រោងចក្រនៅតាមតំបន់នានាទូទាំងខេត្តបង្កឲ្យពលរដ្ឋរកចំណូលតាមរយៈរោងចក្រសហគ្រាសបន្ថែមលើរបបកសិកម្មដើម្បីលើកកម្ពស់ជីវភាពបានយ៉ាងល្អប្រសើរ។

ឯកឧត្តម បានបញ្ជាក់ថា ​គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលធ្វើឲ្យប្រទេសជាតិមាន​សន្តិភាព និងមានការអភិវឌ្ឍ​លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា​ ដូច្នេះលោកលោកស្រី ​ដែលប្រកាសបញ្ចូលជាសមាជិកថ្មីនៅថ្ងៃនេះ ត្រូវ​បន្តសិក្សា ជីវប្រវត្តិបក្សឲ្យបានស៊ីជម្រៅ សំដៅបង្កើតសមត្ថភាពភាព និងចូលរួមបន្តដឹកនាំ​រក្សាការពារគណបក្ស ពិសេសបន្តអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនេះ កញ្ញា ហោ សុផារ៉ា បានបង្ហាញក្ដី​សប្បាយ​រីករាយ ​ចំពោះគណៈកម្មាធិការបក្សក្រុងដែលបានឱ្យរូបនាងបានចូលរួមជីវភាព​ជាមួយនឹង​គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ កញ្ញា បានប្តេជ្ញាចិត្តបន្តថែរក្សាគណបក្សកេរ្ដិ៍ដំណែល​របស់​គណបក្ស និងរបស់ថ្នាក់ដឹកនាំ ​តាមរយៈបោះឆ្នោត និងផ្តល់ឱកាសជូនគណបក្សប្រជាជន​កម្ពុជា​ឱ្យបន្តដឹកនាំ​ប្រទេសនៅគ្រប់ៗ​អាណត្តិ ពីព្រោះគណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុក​ដាក់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៣ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៤ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម