ព័ត៌មានជាតិ
មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត
បទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ត្រូវមន្ត្រីជំនាញបានបង្ក្រាបជាបន្តបន្ទាប់ ខណៈពួកឈ្មួញប្រព្រឹត្តបទល្មើសទាំងនោះ បានធ្វើសកម្មភាពកែច្នៃដឹកជញ្ជូនគ្រប់មធ្យោបាយ គ្រប់រូបភាព ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។ ទោះបីជាការកែច្នៃខំលាក់បំបាំង បំភាន់ភ្នែកសមត្ថកិច្ចយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលថ្មីៗនេះ សមត្ថកិច្ចនៅតែបន្តចុះបង្ក្រាបទីតាំងកែច្នៃឈើមួយកន្លែងទៀតដែលស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានឆ្មក់ចូលបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើក្នុងលំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ ញ៉ន រ៉ាន់ ភេទប្រុស សង្ស័យពីបទ (សន្និធិផលអនុផលព្រៃឈើ និងបង្កើតរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ) ដោយមិនមានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ត្រង់ចំណុចនិយាមកាលេខ (710946-1390677) ស្ថិតក្នុងភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកនាយខណ្ឌដដែលរូបនេះ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយអាជ្ញាធរភូមិពូញ៉ាវ ឃុំមេម៉ង់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមេម៉ង់ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ចុះត្រួតពិនិត្យ និងឆែកឆេចុះបង្ក្រាបទីតាំងកែច្នៃឈើនោះបានដោយជោគជ័យ។

លោកបន្ថែមថា ក្នុងការចុះបង្ក្រាបទីតាំងនោះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងបទល្មើមួយចំនួនរួមមាន ម៉ូទ័រ(កាត់ ជ្រី ឈូស និងខាត់) ចំនួន ៦គ្រឿង ឈើអារប្រភេទលេខ១ (សុក្រម) ចំនួន ៧៦ដុំ/សន្លឹកស្មើនឹង ១ ៥០៧ (មួយម៉ែត្រត្រីគុណប្រាំរយប្រាំពីរ)។
បច្ចុប្បន្ន ក្រុមការងារបានដឹកជញ្ជូនវត្ថុតាងយកមកថែរក្សា នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិច្បាប់ស្តីពីព្រៃឈើផងដែរ៕


អត្ថបទ៖រៀម សុខហេង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ