ព័ត៌មានជាតិ
ក្រុមហ៊ុនដេតាចំនួន២ អាចត្រូវលុបអាជ្ញាបណ្ណ បើបន្តគេចវេសមិនជួបជាមួយក្រសួងប្រៃសណីយ៍
ក្រុមហ៊ុនដេតាចំនួន២ អាចនឹងត្រូវលុបអាជ្ញាធរបណ្ណ បើនៅតែបន្តគេចវេសមិនចូលជួបជាមួយក្រសួងប្រៃសណីយ៍ តាមការអញ្ជើញ។ បើតាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ គឺក្រុមហ៊ុនទាំងពីរនេះ គឺធ្លាប់ត្រូវបានអញ្ជើញ៣លើករួចមកហើយ ប៉ុន្តែមិនបានតបជាមួយក្រសួងឡើយ។

តាមការទម្លាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺក្រុមហ៊ុនឯកជនទាំងពីរនេះ រួមមាន ក្រុមហ៊ុន កែបស្តារ ដេតា សេនធ័រ មេនេចម៉ិន ឯ.ក និងក្រុមហ៊ុន វេហា ដាតា សេនធ័រ ឯ.ក។ ក្រសួង បញ្ជាក់ថា នេះជាការអញ្ជើញលើកចុងក្រោយ ដើម្បីឱ្យតំណាងក្រុមហ៊ុនចូលមកជួបជាមួយក្រសួង។ មូលហេតុនៃការអញ្ជើញក្រុមហ៊ុនទាំងពីរនេះ ក្រសួងបានបញ្ជាក់ថា គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន។
យោងតាមសេចក្ដីជូនដំណឹងជាសាធារណៈ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលដឹកនាំដោយរដ្ឋមន្ត្រី ជា វ៉ាន់ដេត បញ្ជាក់ឱ្យដឹងថា កន្លងមក ក្រសួង ធ្លាប់បានអញ្ជើញក្រុមហ៊ុនជាលាយលក្ខណ៍អក្សរចំនួន៣លើករួចមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនមិនបានឆ្លើយតបតាមការអញ្ជើញឡើយ។ ដូច្នេះ ក្រសួងទុកពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយត្រូវទំនាក់ទំនងមកក្រុមការងាររបស់ក្រសួងប្រៃសណីយ៍ តាមរយៈលេខទូរសព្ទ ០១២ ៧១៣ ៧១៤។

ក្នុងករណី នាយកប្រតិបត្តិ ឬតំណាងមានសិទ្ធិសម្រេចនៃក្រុមហ៊ុនទាំងពីរ មិនបានទំនាក់ទំនងដើម្បីចូលជួបពិភាក្សាជាមួយក្រុមការងារក្រសួង តាមកាលកំណត់ខាងលើ ដើម្បីផ្តល់សក្ខីកម្មអំពីវឌ្ឍនភាពដំណើរការអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យឱ្យបានច្បាស់លាស់ ក្រសួងនឹងចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ដោយឥតលក្ខខណ្ឌ៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?