Connect with us

ព័ត៌មានជាតិ

គំរូ​ភូមិ​វប្បធម៌​នៅ​​ខេត្ត​សៀមរាប នឹង​យក​មក​រៀបចំ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

បានផុស

នៅ

ឆ្លើយតប​សំនួរ​របស់​​កម្ពុជា​ថ្មី​ក្នុង​ឱកាសទទួល​​​ប្រតិភូ​ទូតតំណាង​​ប្រទេស​ហ្វីលីពីន និង​អូស្ត្រាលី​ចុះ​ទស្សនកិច្ច​ពិនិត្យ​ពី​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​កាល​ពី​សប្ដាហ៍​មុននេះ​ ​ឧកញ៉ា ឆារស៍ វ៉ាន់ ​បានបង្ហើប​ពី​​​គម្រោង​ក្នុង​ការ​នាំ​​យក​គំរូ​ភូមិ​វប្បធម៌​នៅ​ខេត្ត​សៀមរាប មក​រៀបចំ​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ។

​ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង​នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បាន​គូសបញ្ជាក់​ថា ការនាំយក​​គំរូ​ភូមិ​វប្បធម៌នៅ​ខេត្ត​សៀមរាប​មក​រៀបចំ​​នៅ​ទីតាំង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គឺ​ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ និង​លើក​តម្លៃ​នៃ​វប្បធម៌​ដែល​ជា​អត្តសញ្ញាណ​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណង់​ផ្ទះបុរាណ​របស់ខ្មែរ​កំពុង​សាងសង់​នៅ​ទីតាំង​អាកាសយានដ្ឋានអន្តរជាតិតេជោ

«គម្រោង​នេះ​គឺយើង​​យ​ក​តែ​ចំណែក​ខ្លះ​នៃ​ភូមិ​វប្បធម៌​ក្នុង​ខេត្ត​សៀមរាប ​យក​មក​រៀបចំ​​តែ​ប៉ុណ្ណោះ»។ បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់​ ការ​នាំ​គំរូ​​ភូមិ​វប្បធម៌មក​រៀបចំនៅ​អាកាសយានដ្ឋានតេជោ​​​​ ជា​ចំណែកមួយ​ចូលរួម​ផ្សព្វផ្សាយ​ពី​វប្បធម៌ខ្មែរ​​ទៅកាន់​ពិភពលោក។

ពាក់ព័ន្ធ​​ផែនការ​បង្កើត​ភូមិ​វប្បធម៌​នៅក្នុង​ទីតាំង​អាកាសយានដ្ឋានថ្មី​ ដែល​គ្រោង​នឹង​បើក​ដំណើរការក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ ​ឧកញ៉ា ឆារស៍ វ៉ាន់ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមហ៊ុនក៏កំពុង​​សាងសង់​សំណង់​ផ្ទះ​បុរាណ​មួយ​នៅ​ច្រក​ចេញ​ពី​អាកាសយានដ្ឋាន ខណៈ​សំណង់វប្បធម៌​ផ្សេងៗ​ទៀត​នឹង​រៀបចំ​សាងសង់​ជា​បន្តបន្ទាប់។

យ៉ាងណាមិញ លោក​មិន​ផ្តល់ព័ត៌មាននៅ​ក្នុង​គម្រោង​ នឹង​មាន​សំណង់​ណា​ផ្សេង​ទៀត​ដែល​​គ្រោង​​នឹងសាងសង់​បន្ត​ទៀត​នោះទេ​​​​។

ក្រៅ​​ពី​សំណង់​​​ផ្ទះ​បុរាណ​ដែលកំពុង​សាងសង់​យ៉ាងមមាញឹក​ ឲ្យ​ទាន់​ការ​ដាក់​ឲ្យដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ក្រុមហ៊ុ​ន​អភិវឌ្ឍ​អាកាសយានដ្ឋានអន្តរជាតិ​តេជោ ក៏បាន​​​ដាំ​ដើម​ឈើ​រាប់​រយ​ដើម​តាម​ផ្លូវ​ចេញចូល​អាកាសយានដ្ឋានតេជោ​លើខ្សែ​ផ្លូវ​ប្រវែង​​ជិត ១០ គីឡូម៉ែត្រ​ ​​ដែល​ជា​ដើមឈើ​តំណាង​ជាតិ ហើយ​បើតាម​ឧកញ៉ា​ ឆារស៍ វ៉ាន់ អះអាង​ថា ​​ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​តម្កើង​និង​រំលេច​នូវ​អត្តសញ្ញាណ​ជាតិ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម