ព័ត៌មានជាតិ
ពលរដ្ឋជាង៥០គ្រួសារផ្ទុះការតវ៉ាខណៈគ្រឿងចក្រជីកកាយយកអាចម៍ដីធ្វើឲ្យប៉ៈពាល់ដីដែលកំពុងអាស្រ័យផល
ប្រជាពលរដ្ឋដែលកំពុងអាស្រ័យផល(កសិកម្ម)ក្នុងបរិវេណទំនប់អូរច្រនៀងប្រមាណជាង៥០គ្រួសារ បាននាំគ្នាតវ៉ាខណៈដែលមានគ្រឿងចក្រ(អាអិច)ជិត១០គ្រឿងធ្វើសកម្មភាពជីកកាយយកអាចម៍ដីដឹកតាមរថយន្តបែនយកទៅលក់ ធ្វើឲ្យប៉ះពាល់ដល់ដីដែលធ្លាប់អាស្រ័យផលនាពេលកន្លងមក។
ការផ្ទុះការតវ៉ានេះបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចអាងទំនប់អូរច្រនៀង ស្ថិតក្នុងភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ទាក់ទិននឹងករណីដូចខាងលើ យោងតាមសំដីរបស់ប្រជាពលរដ្ឋបាននិយាយថា ទីតាំងបរិវេណអាងទំនប់នេះ កន្លងមកពួកគាត់បានអាស្រ័យផលដូចជាការធ្វើស្រូវពង្រោះឬដាំដំណាំរួមផ្សំផ្សេងៗ ប៉ុន្តែពេលនេះត្រូវគ្រឿងចក្រជាច្រើនគ្រឿងបានចុះទៅជីកកាយយកអាចម៍ដីដឹកជញ្ជូនតាមរថយន្តបែនយកទៅលក់រាប់សិបគ្រឿង។
ប្រភពបានបញ្ជាក់ទៀតថា ការជីកយកអាចម៍ដីខាងលើនេះពួកគាត់មិនដឹងថា ម្ចាស់គ្រឿងចក្រមានបំណងបែបណានោះទេ ដោយគ្រឿងចក្រទាំងនោះបានជីកកាយដីក្នុងសភាពរដិករដុបជាច្រើនកន្លែងតាមទំនើងចិត្ត ថែមទាំងពុំមានអាជ្ញាធរណាជូនដំណឹងជាមុនឡើយ។

ទោះជាបែបណា ពលរដ្ឋដដែលបានសង្កត់ធ្ងន់ថា ថ្វីត្បិតដីដែលពួកគាត់អាស្រ័យផល ចំណុចបរិវេណអាងទំនប់អូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ជាដីរបស់រដ្ឋយ៉ាងនេះក្តី តែចំណុចនេះពួកគាត់ធ្លាប់បានដាំដុះអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ដូច្នេះបើរដ្ឋបាលស្រុកកំពង់ត្រាចត្រូវអភិវឌ្ឍន៍អ្វីមួយ ក៏គួរតែជូនដំណឹងជាមុនសិន មិនមែនអនុញ្ញាតឲ្យក្រុមហ៊ុនដែលមានគ្រឿងចក្រចុះទៅជីកយកអាចម៍ដីបង្កផលប៉ៈពាល់ដល់ដីដែលគាត់ធ្លាប់អាស្រ័យផលបែបនេះឡើយ។

ជុំវិញរឿងរ៉ាវខាងលើ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ថា តាមពិតកិច្ចការស្តារអាងទំនប់អូរច្រនៀង ក្នុងឃុំកំពង់ត្រាចខាងលិចនេះ ពិតជាគម្រោងរបស់ស្រុកដែលតម្រូវឲ្យក្រុមហ៊ុនគ្រឿងចក្រនានា ទទួលអនុវត្តការងារនេះជាលក្ខណៈសហការដោះដូរ ព្រោះតែរដ្ឋបាលស្រុកគ្មានថវិកាសម្រាប់ចំណាយលើការស្តារអាងទំនប់សម្រាប់ស្តុកទឹកជូនពលរដ្ឋប្រើប្រាស់បានឡើយ តែការជីកស្តារទំនប់នេះរដ្ឋបាលស្រុកបានកំណត់ឲ្យម្ចាស់គ្រឿងចក្រជីកកាយយកដីស្របទៅតាមលក្ខណៈស្តង់ដារបច្ចេកទេស ពោលគឺមិនមែនចេះតែជីកកាយយកអាចម៍ដីដូចក្នុងរូបភាពនេះឡើយ។

ចំពោះករណីនេះ រដ្ឋបាលស្រុកកំពង់ត្រាច ក៏បានបញ្ជាដល់ផ្នែកពាក់ព័ន្ធចុះទៅផ្អាកកុំឲ្យគ្រឿងចក្រដំណើរការជីកយកអាចម៍ដីបន្តទៀត ដោយរង់ចាំការត្រួតពិនិត្យ និងការកំណត់ជាថ្មី ដើម្បីឲ្យគ្រឿងចក្រជីកស្តារទំនប់ទៅតាមលក្ខខណ្ឌ ស្របតាមស្តង់ដារបច្ចេកទេស៕
អត្ថបទ ៖ សេង ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ