Connect with us

ព័ត៌មានជាតិ

គម្រោងសាងសង់ស្ថានីយទឹកស្អាតទី២ខេត្តកំពង់ចាមសម្រេចបានជាង៨០%

បានផុស

នៅ

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ និងបណ្ដាញទឹកក្នុងខេត្តកំពង់ចាម បានសម្រេចលទ្ធផលបាន ៨៧,៦៨%ហើយ គិតមកដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយករដ្ឋាករទឹកកំពង់ចាមលោក តេង សាវឿន បានបញ្ជាក់ថា រហូតមកដល់ពេលនេះគឺមានរយៈពេល២០ខែនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទី២ក្នុងខេត្តកំពង់ចាមនេះ។ លោកបញ្ជាក់ថា ការរៀបចំប្រព័ន្ធទឹកស្អាតត្រូវបានអនុវត្តន៍តាមផែនការផ្ដត់ផ្គង់ទឹកស្អាតឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល ព្រមជាមួយនឹង​គោដៅប្រកបដោយចីរភាពធានាបានការផ្គត់ផ្គង់ និងគ្រប់គ្រងទឹកស្អាតប្រកបដោយ និរន្តរភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

លោកថា៖ «គោលនយោបាយទឹកស្អាតផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដោយឈរលើបុរេលក្ខខ័ណ្ឌ៤យ៉ាងគឺ ទឹកមាន គុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»

ដំណើរការវិវត្តន៍នៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកស្អាតទីនេះត្រូវបានត្រួតពិនិត្យដោយអភិបាលខេត្តកំពង់ចាមលោក ​ អ៊ុន​ ចាន់ដា​ ផងដែរនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ដោយបានដឹកនាំមន្ត្រីជំនាញ​ ចុះពិនិត្យ​ការដ្ឋានសាង់សង់គម្រោងស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត​ក្នុងសង្កាត់​កំពង់ចាម​ និងពិនិត្យទីតាំងស្ថានីយបូមទឹកឆៅមួយកន្លែងថ្មីទៀត​ ក្នុងសង្កាត់​បឹងកុក​ ក្រុងកំពង់ចាម​។

គួររំលឹកថា ដើម្បីឆ្លើយតបទៅនឹងតំរូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋមានការកើនឡើង រដ្ឋាករទឹកកំពង់ចាម កំពុងសាង់សង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្មបានប្រមាណ ៧ ០០០តំណ ប្រជាពលរដ្ឋប្រមាណជាង ៣ម៉ឺននាក់ និងបានចូលរួមលើកកម្ពស់សុខមាលភាពប្រជាជន បរិស្ថានស្អាត និងចូលរួមកាត់បន្ថយភាពក្រីក្រ។

គម្រោងនេះ ស្ថិតក្រោមគម្រោងហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADB អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន Beijing Urban Constructions Group .Co,LTD។

បច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាម មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១ ៥០០ម៉ែត្រគីបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង ៥៧គីឡូម៉ែត្រ  ដោយដំណើរការផ្គត់ផ្គង់ ២៤ម៉ោង ក្នុងមួយថ្ងៃ​ ជូនប្រជាពលរដ្ឋបាន ១៨ ៥៩៣គ្រួសារ ស្មើនឹង៧៣% ទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់ លើផ្ទៃសេវាកម្មបានចំនួន ៦៨/៨២ភូមិ ស្មើនឹង៨៣%៕​

អត្ថបទ​និង​រូបភាព​៖​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​ចិន​និង​វៀតណាម​​​​បង្ហាញ​បំណងរួម​អភិវឌ្ឍ​​​​ការ​តភ្ជាប់ផ្លូវដែក​​​​ ប្រើប្រាស់​ឥណទានចិន​​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​​វៀតណាម​ ស្នើ​ឲ្យ​ចិន​ធ្វើការ​​រួមគ្នា​​បន្ថែមទៀត​អភិវឌ្ឍ​​វិស័យ​​អាកាសចរណ៍​​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ១៥ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

Sokha Hotels

ព័ត៌មានពេញនិយម