ព័ត៌មានជាតិ
២០២៤ ក្រសួងអប់រំ ផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាព ជាង ២៦ ម៉ឺននាក់
នៅក្នុងឆ្នាំ ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពចាប់ពីកម្រិតបឋមសិក្សារហូតដល់មធ្យមសិក្សាប្រមាណជាង ២៦ ម៉ឺននាក់ ដើម្បីជួយឱ្យសិស្សានុសិស្សទទួលបាននូវការសិក្សាប្រកបដោយសមធម៌។

ថ្លែងបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ សិស្សពូកែ និងសិស្សមានពិការភាពចំនួន ២៦៣ ៥១៧ នាក់ ក្នុងនោះ នៅបឋមសិក្សាចំនួន ១៤៨ ៩០១ នាក់ មធ្យមសិក្សាបឋមភូមិចំនួន ១០២ ៣៥៩ នាក់ មធ្យមសិក្សាទុតិយភូមិចំនួន ១១ ១៦៧ នាក់ និងនៅកម្រិតអប់រំពិសេសចំនួន ១ ០៩០ នាក់។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រនេះ មានគោលបំណងដើម្បីរួមចំណែកបង្កើនវត្តមានការសិក្សា កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស បង្កើនអត្រាបញ្ចប់ការសិក្សាយ៉ាងហោចណាស់នៅកម្រិតអប់រំមូលដ្ឋាន តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភ ដើម្បីរក្សាភាពគង់វង្សក្នុងការសិក្សារបស់សិស្សក្រីក្រនៅសាលារៀន កុមារងាយរងគ្រោះ និងបាត់បង់ឱកាសឱ្យទទួលបានការសិក្សាប្រកបដោយសមធម៌។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ក្រសួង បានផ្តល់កម្មវិធីផ្ដល់អាហារតាមសាលារៀន មានគោលបំណងផ្សារភ្ជាប់ការផ្តល់អាហារតាមសាលារៀន ទៅនឹងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំការទទួលទានអាហារមានជីវជាតិសុខុមាលភាពកុមារ និងការអភិវឌ្ឍជនបទផ្តោតសំខាន់លើសសរស្ដម្ភបួន ការអប់រំ សុខភាព និងអាហារូបត្ថម្ភ វិស័យកសិកម្ម កិច្ចគាំពារសង្គម។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រប្រមាណជិត ១៥ ម៉ឺននាក់ នៅសាលាបឋមសិក្សាជិត ៦ ០០០ នៅទូទាំងប្រទេស៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ចរាចរណ៍៥៩ នាទីutes ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក