Connect with us

ព័ត៌មានជាតិ

ប.ស.ស អំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងចាញ់បោកជនបោកប្រាស់ក្លែងបន្លំលិខិតផ្សេងៗ

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅ​ថ្ងៃទី​ ២៤ ​ខែ​កុម្ភៈ ​ឆ្នាំ ​២០២៥​ នេះ​ បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ​ ពិសេស​សមាជិក​ប​.​ស​.​ស​. ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ជៀសវាង​ការចាញ់បោក​ជន​ឆបោក​ដែល​តែងតែ​ធ្វើលិខិត​ក្លែងបន្លំ​ផ្សេងៗ ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជន​ឆបោក​បាន​ក្លែងបន្លំ​លិខិត​មួយ​លេខ ០១៣១/២៥ ប​.​ស​.​ស​./​ប​.​ភ ចុះ​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ​ ២០២៥ យកទៅ​កែ​ខុសពី​លក្ខណៈ​ដើម ក្លែងបន្លំ​ខ្លឹមសារ (ACLEDA Bank: 0716946457 (OUK CHANRATANA) ដោយ​ប្រើប្រាស់​និមិត្តសញ្ញា (Logo) និង​ត្រា​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខុសពី​លិខិត​ដើម។

ប​.​ស​.​ស​. បាន​បដិសេធ​ទាំងស្រុង​ចំពោះ​លិខិត​ក្លែងបន្លំ​របស់​ជន​ឆបោក ហើយ​សូម​សាធារណជន ជាពិសេស​សមាជិក ប​.​ស​.​ស​. ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ជៀសវាង​ការចាញ់បោក​ជន​ឆបោក​ទាំងនេះ។

ករណី​ក្លែងបន្លំ​លិខិត​នេះដែរ ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ចាត់​វិធានការ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​រក​ជន​ឆបោក​ទាំង​នោះមក​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់។

គួរ​បញ្ជាក់​ថា ការ​ក្លែងបន្លំ និង​ការប្រើប្រាស់​លិខិត​ក្លែង​ជា​កម្មវត្ថុ ​នៃ​បណ្តឹងអាជ្ញា ស្របតាម​មាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម