ព័ត៌មានជាតិ
ទីក្រុងប៉េកាំងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច
ទីក្រុងប៉េកាំងមានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយបន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថលសិល្បៈ វប្បធម៌ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

នេះជាការលើកឡើងរបស់លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការគណបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ប្រចាំរដ្ឋធានីប៉េកាំង ខណៈលោកដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនៃជំនួបនោះ លោកឃួង ស្រេង បានលើកឡើងថា រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយការរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឱ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើនហើយការរីចំរើនលើគ្រប់វិស័យនេះ គឺមិនអាចផ្តាច់បានពីការចូលរួមជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីមិត្តចិនបានឡើយ។

បើទោះបីរាជធានីភ្នំពេញមានការរីកចម្រើនបែបនេះក្តី បញ្ហាប្រឈមក៏នៅតែមាន តម្រូវឱ្យអាជ្ញាធររាជធានីភ្នំពេញធ្វើការដោះស្រាយ ពិសេស លើការកកស្ទះចរាចរ និងបញ្ហាសំរាមសំណល់រឹង។

លោកឃួង ស្រេង បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសទាំង២ កម្ពុជា-ចិន ទៅជាទំនង់ទំនង មិត្តភាពដែកថែប។ បច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តទំនាក់ទំនងជាមួយប្រទេសចិនបានល្អនិងគ្រប់ជ្រុងជ្រោយ ជាមួយនិងការជំរុញឱ្យក្មេងៗជំនន់ក្រោយបន្តទំនាក់ទំនងនេះឱ្យកាន់តែល្អនិងយូរអង្វែងបន្តទៀត។

លោកឃួង ស្រេង បានបន្តទៀតថា តាមរយៈទំនងប្រទេសចិននិងកម្ពុជា រាជធានីភ្នំពេញ បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរបស់ប្រទេសចិនបានចំនួន៩ទីក្រុងហើយ ក្នុងនោះទីក្រុងប៉េកាំងបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញនៅមុនការរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈទីក្រុងសម្ព័ន្ធមេត្រីភាពនេះ ទីក្រុងប៉េកាំងបានជួយរាជធានីភ្នំពេញជាច្រើនទាំងរថយន្តនិងថ្នាំពេទ្យជាដើម។
លោក យីន លី ក្នុងឱកាសនោះដែរ បានកោតសរសើរ និងបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ចិននិងកម្ពុជាជាមិត្តកម្រិតខ្ពស់ មានសុខ រួមសុខ មានទុក្ខ រួមទុក្ខនិងមានជោគវាសនារួមគ្នា។

លោក យីន លី បានបញ្ជាក់ថា ទីក្រុងទាំង២ ប៉េកាំងនិងទីក្រុងភ្នំពេញ មានលក្ខណៈពិសេសរៀងៗខ្លួន តែសម្រាប់ទីក្រុងភ្នំពេញមានដង់ស៊ីតេខ្ពស់ជាងទីក្រុងប៉េកាំង ពោលគឺទីក្រុងប៉េកាំងមានផ្ទៃដីទំហំ១៦០០០គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណ២២លាននាក់ មានដង់ស៊ីតេ ៣០០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
ចំណែកទីក្រុងភ្នំពេញវិញ មានផ្ទៃដីទំហំ៦៩៥២១៨គីឡូម៉ែត្រការ៉េ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង២លាន៥សែននាក់ មានដង់ស៊ីតេ ៣៦០០នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។
លោកបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និង គណៈប្រតិភូ នាពេលនេះ គឺដើម្បីចូលរួមអនុវត្តឱ្យកាន់តែស៊ីជម្រៅ និងខ្លាំងក្លាថែមទៀត ចំពោះការឯកភាពរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ រដ្ឋធានីប៉េកាំងមានបំណងពង្រីក កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលរាជធានីភ្នំពេញឱ្យកាន់តែខ្លាំងក្លាថែមទៀត។ បន្តពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាឌីជីថលសិល្បៈ វប្បធម៌ ទេសចរណ៍និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន។

បន្ថែមពីលើគោលបំណងខាងលើលោក យីន លីបានស្នើ មករាជធានីភ្នំពេញចំនួន៤ចំណុចបន្ថែមទៀត ដែលក្នុងនោះរួមមាន៖
ទី១ ការរក្សាទំនាក់ទំនងល្អរវាងទីក្រុង និងទីក្រុងដោយជំរុញកិច្ចសហប្រតិបត្តិការលើចំណុចសក្ដានុពលរបស់ទីក្រុងទាំងពីរ។

ទី២ ពង្រឹងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្របតាមខ្លឹមសារនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជាដែលមានស្រាប់ដូចជាវិស័យទីផ្សារកសិផល សេដ្ឋកិច្ចឌីជីថល ជំរុញសហគ្រាសក្រុមហ៊ុនរបស់ទីក្រុងប៉េកាំងទៅវិនិយោគនៅភ្នំពេញនិងអញ្ជើញភាគីភ្នំពេញ “អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងវិញ”។
ទី៣ ជំរុញទំនាក់ទំនងស៊ីជម្រៅរវាងប្រជាជននិងប្រជាជន តាមរយៈវិស័យវប្បធម៌ទេសចរណ៍សុខាភិបាល ទំនាក់ទំនងយុវជននិងយុវជនសមាគមគ្រូ និងនិស្សិត។ល។
ទី៤ ការចែករំលែក បទពិសោធន៌រវាងគ្នានិងគ្នាទាក់ទងជាមួយការគ្រប់គ្រងទីក្រុងការរៀបចំទីក្រុងនិងទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធព្រមទាំងការសហការរវាងសហគ្រាសនិងសហគ្រាស៕
ដោយ ៖ ស្រីរ័ត្ន















-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?