ព័ត៌មានជាតិ
អភិបាលខេត្តកែប ៖ សិប្បកម្មផលិតអំបិលក្នុងខេត្តកែប កំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុសសម្រាប់ផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេស
កែប ៖ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និង នវានុវត្តខេត្តកែបថា ទោះបីជាសេដ្ឋកិច្ចសកលនៅមិនទាន់មានភាពល្អប្រសើរនៅឡើយក៏ដោយ ក៏នៅមានសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តនៅតែមានសកម្មភាពទៅតាមរយៈការបង្កើត និង បន្តដំណើរការសហគ្រាសសិប្បកម្ម និងសេវាកម្មជាបន្តបន្ទាប់។

ជាក់ស្ដែងទូទាំងខេត្តមានមូលដ្ឋានផលិតកម្មរោងចក្រសហគ្រាស និងសិប្បកម្មចំនួន១៩៩ទីតាំងដែលកំពុងប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន៦៩៩នាក់ ដោយបានប្រើប្រាស់ដើមទុនវិនិយោគសរុបប្រមាណ២,៩០៥,១៤២ដុល្លារ ជាពិសេសគឺសិប្បកម្មផលិតអំបិលកំពុងធ្វើសកម្មភាពផលិតយ៉ាងផុលផុសសម្រាប់ផ្គត់ផ្គង់លើទីផ្សារទូទាំងប្រទេសផងដែរ។

ផលិតកម្មអំបិល រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអំបិលជាទំនិញយុទ្ធសាស្ត្ររបស់ជាតិ។

បើតាមរយៈផ្ទៃដីស្រែអំបិលទូទាំងខេត្តកែប កាលពីឆ្នាំ២០២៤កន្លងទៅ ខេត្តនេះប្រមូលផលអំបិលសរុបចំនួន ៤០,៤០៨តោន កើនឡើងចំនួន ៣៧,៣៨២តោន ស្មើនឹង ១.២៣៥% បើធៀបនឹងឆ្នាំ២០២៣ ដែលផលិតបានតែចំនួន ៣,០២៦តោន ប៉ុណ្ណោះ។
ជាមួយគ្នានេះលោក សោម ពិសិដ្ឋ បានណែនាំឱ្យមន្ទីរជំនាញ ជំរុញការងារផលិតអំបិលនេះ ឱ្យខ្លាំងក្លាបន្ថែមទៀត។
បើតាមរបាយការណ៍របស់លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ឱ្យដឹងថា ខេត្តកែបមានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែផលិតជាក់ស្តែងមានចំនួន ៣៥១.៥ហិកតា ខណៈដីស្រែអំបិលផ្សេង ទៀតទុកចោល មិនផលិត។

កាលពីឆ្នាំកន្លងទៅ អំបិលលក់ចេញមានចំនួន ៣៧,៤៣៣តោន កើនឡើងចំនួន ៣៦,៧៩៧តោន ស្មើនឹង ៥,៧៨៦% ដោយក្នុងនោះតម្លៃអំបិលក្នុង ១ប៉ាវ(៥០គីឡូក្រាម) លក់បានចន្លោះពី ៥,០០០៛ ដល់ ១០,០០០៛។ លោក ភោគ សុខេន ប្រធាបមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចឹវិទ្យានិងនវានុវត្តន៍ខេត្យកែបបញ្ជាក់ដែរថា នាបច្ចប្បន្ន អំបិលនៅសល់ក្នុងឃ្លាំង មានចំនួន ២,៩៧៥តោន៕
ដោយ ៖ សឹង រ៉ាត់


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ