Connect with us

ព័ត៌មានជាតិ

ថៃ​-​កម្ពុជា ​បន្ត​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ឆបោកតាមអនឡាញនៅទីតាំងជាច្រើន និង​​រក​ឃើញ​ជនជាតិ​ថៃ​១២៥​នាក់​

បានផុស

នៅ

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក Thatchai Pitaneelabut អគ្គស្នងការ​រងនគរបាលជាតិថៃ​បាន​និយាយ​ថា បន្ទាប់​ពី​ទទួលបញ្ជាពីលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែល​ចាត់​តាំង​ដោយ​នាយករដ្ឋមន្ត្រី​ឱ្យទទួលខុស​ត្រូវ​លើ​ការ​បង្ក្រាប​ និង​បោស​សម្អាត​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ ហើយ​ត្រូវ​បាន​លោក Phumtham ប្រគល់​ឱ្យ​អគ្គស្នងការ​នគរបាលជាតិ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បង្រ្កាប​បទ​ល្មើស​បច្ចេកវិទ្យា​ និង​ប្រឆាំង​ការ​ជួញដូរមនុស្ស។

តាម​ការ​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក Kittirat Panphet អគ្គស្នងការនគរបាលជាតិថៃ ដែល​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ ដើម្បី​សហការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឬក្រុមឆបោកតាមអនឡាញស្របតាមគោលនយោបាយរបស់នាយករដ្ឋមន្ត្រីថៃនិងកម្ពុជា ពោលគឺកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការ​បង្ក្រាបរុករកនិង​ចាប់​ខ្លួនក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញនៅតាមទីតាំងជាច្រើន និងចាប់ខ្លួនបានសរុប​ចំនួន​២១៥​នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន​១២៥​នាក់ ​និង​ជនបរទេស​ចំនួន​៩០​នាក់ ហើយបាននិងកំពុងបន្តការ​បង្ក្រាប​និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ទៀត​ ដោយមានការសហការ​និងសម្របសម្រួល​រវាងសមត្ថកិច្ច​កម្ពុជានិងសមត្ថកិច្ចថៃ។

លោកថា ប្រតិបត្តិការនេះ គឺជាជំហានដំបូងដ៏សំខាន់ឆ្ពោះទៅរកការបង្រ្កាបជាបន្តបន្ទាប់ ដែល​ជាការចង់បាន​របស់ ​រដ្ឋាភិបាលនៃប្រទេស​ទាំងពីរឱ្យ​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្មឆ្លងដែន ឬក្រុមឆបោកតាមអនឡាញដែលមិន​ត្រឹមតែឆបោកតែ​ប្រជាជន​ថៃ​ប៉ុណ្ណោះទេ ប៉ុន្តែក៏បានឆបោក​នៅទូទាំងពិភពលោកផងដែរ។ លោកថា ប្រតិបត្តិការបង្ក្រាបនិង​ចាប់ខ្លួនក្រុមនេះ នឹងបន្តធ្វើរហូតទាល់តែបោសសម្អាតឱ្យអស់ទាំងស្រុង៕

ប្រភព ៖ khaosod

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៤ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

Sokha Hotels

ព័ត៌មានពេញនិយម