ព័ត៌មានជាតិ
ពលរដ្ឋប្រមាណជាង១០លាននាក់ ទទួលផលពីការបោសសម្អាតមីនក្នុងរយៈពេលប្រមាណ៣២ឆ្នាំ
បន្ទាយមានជ័យ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនបានលើកឡើងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣២៩៧គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលប្រមាណជាង១០លាននាក់។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីធ្វើឡើងក្នុងឱកាសពិធីរំលឹកខួបលើកទី២៦ ទិវាជាតិ យល់ដឹងអំពីមីន ២៤ កុម្ភៈ ឆ្នាំ២០២៥ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើជាម្ចាស់ផ្ទះក្នុងការប្រារពពិធីទូទាំងប្រទេស ដែលមានរដ្ឋបាលខេត្តចំនួន១៧ បានចូលរួម។

លោក បន្តថា មីនប្រឆាំងមនុស្សចំនួន១ ១៩៧២១៨គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២៦៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣១៩៦៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។

ដោយឡែកនៅក្នុងឆ្នាំ២០២៤ កន្លងទៅផ្ទៃដីចំនួន២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន១៧៨៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩១ ១១១គ្រាប់។ ហេីយចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤។

ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ លោក លី ធុច ក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសហាមចូលនៅតំបន់មិនច្បាស់លាស់ តំបន់ហាមឃាត់ សង្ស័យថា មានគ្រាប់មីន ដើម្បីការពារអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។
មួយវិញទៀត បើក្នុងករណីបងប្អូនប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមរាយការណ៍មកអង្គភាពកម្ចាត់មីន ឬអាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការរំដោះចេញ ជៀសវាងការយកគ្រាប់មីន ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ យកទៅកែច្នៃដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់អាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។

ដោយឡែកបើនិយាយចំពោះតែខេត្តបន្ទាយមានជ័យវិញតាមលោកអ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ ចំនួនជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចាប់ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន មានចំនួន ៨.៨៩៦នាក់(ដោយសារមីនចំនួន៧.១៤៧នាក់ និងដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន១.៧៤៩ នាក់) បណ្តាលឱ្យស្លាប់មនុស្សចំនួន២.២៥៦នាក់ របួសចំនួន៥.១៩៣នាក់ និងពិការចំនួន១.៤៤៧នាក់៕
ដោយ ៖ អ.ពៅ





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?