ព័ត៌មានជាតិ
កសិករម្នាក់ចែករំលែកបទពិសោធន៍ដាំបន្លែក្នុងផ្ទះសំណាញ់ ទទួលទិន្នផលខ្ពស់ មិនភ័យភ្លៀង មិនភ័យសត្វល្អិត
តាមការរៀបរាប់ឲ្យដឹងពីកសិករដាំបន្លែសរីរាង្គម្នាក់ នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ បានឲ្យដឹងថា របរដាំបន្លែស្ពៃ មិនត្រឹមតែរកចំណូលជួយផ្គត់ផ្គង់ លើកស្ទួយជីវភាពគ្រួសារប៉ុណ្ណោះទេ ថែមទាំមានលទ្ធភាពអាចបញ្ជូនកូនឲ្យទៅរៀន បានខ្ពស់ខ្ពស់ថែមទៀតផង។
លោក ប៉ុក វែង ជាកសិករដាំបន្លែផ្ទះសំណាញ់នៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែបានឲ្យដឹងថា លោកបានប្រកបមុខរបរដាំបន្លែសរីរាង្គផ្ទះសំណាញ់នេះនៅឆ្នាំ២០២១ មក។ ដោយកាលពីមុន លោកដាំដុះបន្លែតាមបែបបុរាណ តាមគ្នាជាទម្លាប់ លុះមកដល់ឆ្នាំ២០២១ បានងាកមកដាំតាមបែបបច្ចេកទេសវិញម្តង។


លោកបានរៀបរាប់យ៉ាងដូច្នេះថា ការដាំបែបបុរាណ គឺដាំហាលវាលអត់មានរោងទេ ហើយមានការពិបាកថែទាំ មានសត្វល្អិតបំផ្លិចបំផ្លាញ មិនទទួលបានផលល្អ។ ចំណែកការដាំបន្លែតាមបែបបច្ចេកទេសវិញ ងាយស្រួល មិនមានសត្វល្អិត ភ្លៀងមិនស្រក់ចូល ហើយទិន្នផលក៏ទទួលបានខ្ពស់ សូម្បីតែរោងទំហំត្រឹមតែ ៥ គុណ ២៥ ម៉ែត្រ ក៏ទទួលបានទិន្នផល ៣៥០ គីឡូក្រាមដែរ។
ចំពោះការប្រមូលផល លោក ប៉ុក វែង បញ្ជាក់ថាគឺទៅតាមតម្លៃទីផ្សារ បើថ្ងៃណាតម្លៃទីផ្សារចុះថោក គេទិញតិចត្រឹម ១០០ គីឡូក្រាម ប៉ុន្តែបើថ្ងៃណាលក់បានថ្លៃវិញ គេទិញពី ២៥០ គីឡូក្រាម ទៅ ៣០០ គីឡូក្រាម។ នៅពេលតម្លៃទីផ្សារ បន្លែសរីរាង្គឡើងខ្ពស់ លោកអាចលក់បាន ៤ ០០០ រៀល ទៅ ៥ ០០០ រៀល ក្នុង ១ គីឡូក្រាម ប៉ុន្តែនៅពេលតម្លៃធ្លាក់ថ្លៃ គឺចាប់ពីខែធ្នូ ដល់ ខែកុម្ភៈ ហើយចាប់ពីខែមិនា ឡើងទៅ បន្លែស្ពៃ គឺមានតម្លៃខ្ពស់ឡើងវិញ។
ការដាំដុះបន្លែសរីរាង្គនៅក្នុងផ្ទះសំណាញ់នេះ គឺដាំបានគ្រប់រដូវ មិនរើសរដូវឡើយ។ នេះបើតាមលោក ប៉ុន វែង។ ពេលប្រមូលផលអស់ ចាប់ផ្ដើមភ្ជួរដីហាលទុករយៈពេល ១ អាទិត្យ ចាប់ផ្ដើមដាំឡើងវិញ។ ចំពោះបច្ចេកទេសនៃការដាំដុះបន្លែវិញ គឺលោកទទួលបានការបណ្ដុះបណ្ដាលពីគម្រោង ឆេន និង គម្រោង ASPIREAT ដោយផ្ដល់ទាំងបច្ចេកទេស ថវិការសង់រោង និងធ្វើអគារប្រមូលផ្ដុំបន្លែ ១ខ្នង។ ដល់ពេលប្រមូលផលយកទៅលក់ លោក ប៉ុក វែង តែងតែយកទៅលក់ដោយផ្ទាល់ លក់បោះដុំនៅចំនុចផែលើ នៅវេលាម៉ោងប្រមាណជា ២ ទៅ ៣ ទៀបភ្លឺ នៅទីរួមខេត្តក្រចេះ។
ក្រៅពីរបរដាំបន្លែ លោក ប៉ុក វែង ក៏ធ្វើស្រែដូចធម្មតា និងមានសចម្ការស្វាយចន្ទីផងដែរ ដើម្បីរកប្រាក់ចំណូលបន្ថែមដល់គ្រួសារ។


លោកបានបញ្ជាក់ថា កាលពីលោកនៅដាំបន្លែបែបបុរាណ ឬទម្លាប់តាមគ្នា មានការខ្វះខាតថវិកាច្រើន ដោយដាំក្នុង១ឆ្នាំ បានតែ ២ ដងប៉ុណ្ណោះ គឺពេលរដូវរំហើយឬរដូវមានទឹក និងពេលមានភ្លៀងធ្លាក់។ ប៉ុន្តែឥឡូវនេះ លោកអាចដាំដុះបានពេញ ១ ឆ្នាំតែម្តង ដោយមិនព្រួយបារម្ភបញ្ហាសត្វល្អិត និងប្រភពទឹកស្រោចស្រប ព្រោះពេលនេះមានទឹកស្រោចស្របគ្រប់គ្រាន់ ដោយប្រើប្រាស់ទឹកអណ្ដូង ប្រើផ្ទះសំណាញ់ការពារសត្វល្អិត និងងាយស្រួសក្នុងការថែទាំ។
ការដាំពេញ១ឆ្នាំ លោកទទួលបានប្រាក់ចំនូលបានសមរម្យ បង់ធនាគារ និងអាចសល់ថវិកាខ្លះផ្ដល់ឲ្យកូនរៀន ដោយកាលពីមុនរកលុយឲ្យទៅកូនរៀន អត់ទាំងបានផង៕
អត្ថបទ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ