Connect with us

ព័ត៌មានជាតិ

តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​រោងចក្រ​តូច​ធំ ៣០០ បោះ​ទីតាំង​វិនិយោគ​​ ​

បានផុស

នៅ

តំបន់​សេដ្ឋកិច្ច​ពិសេស​យូប៊ីអី​ស្នួល​​ខេត្ត​ក្រចេះ មាន​លទ្ធភាព​ទទួល​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​មូលដ្ឋាន​រោងចក្រ​ផលិតកម្ម​បាន​ប្រមាណ ៣០០ លើ​ផ្ទៃដី​​កំពុង​អភិវឌ្ឍ​ជាង ៨០០ ហិកតា

ក្នុង​ឱកាស​ដែល​ក្រុម​អ្នក​សារព័ត៌មាន​ជាង ២០ ស្ថាប័ន​ ចុះ​ទស្សនកិច្ច​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល ​ដឹកនាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group ដែល​គ្រប់គ្រង​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល​ក្នុង​ខេត្ត​ក្រចេះ បាន​ធ្វើ​បទ​បង្ហាញ​ពី​ដំណើរការ​និង​សកម្មភាព​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Zhang Lu Ze នាយក​និង​ជា​អនុ​ប្រធាន​ក្រុមហ៊ុន Zhongqi Holding Group (អាវស)

លោក​ Zhang Lu Ze បាន​គូស​បញ្ជាក់​​ថា នៅលើផ្ទៃដី​អភិវឌ្ឍ​ប្រមាណ ៨១៨ ហិកតា ​ដែលក្រុមហ៊ុន​ទទួល​ការ​អនុញ្ញាតិ​វិនិយោគ​ពី​រដ្ឋាភិបាល​ តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​​លទ្ធភាព​អាច​ទទួល​​ក្រុមហ៊ុន​តូច​ធំ​មក​បោះ​ទីតាំង​វិនិយោគ​បង្កើតរោងចក្រ​​បាន​ប្រមាណ ៣០០ ​ក្រុមហ៊ុន។

ក្រុមហ៊ុន​ខ្នាត​ធំៗ​​អាច​វិនិយោគ​​ចាប់ពីទំហំ​ផ្ទៃដី​​​​​ ២០ ហិកតា ដល់ ៤០ ហិកតា និង​ក្រុមហ៊ុន​តូច​ៗ​អាច​វិនិយោគ​ក្រោម​ទំហំ​ ២ ហិកតា​ជាមួយ​ទុន​វិនិយោគ​ក្រោម ១០ លាន​ដុល្លារ។ ​ក្រុមហ៊ុន Doublestar ដែ​ល​បានចាយ​​ទុន​ជាង ២០០ លាន​ដុល្លារ សាងសង់​រោងចក្រ​ផលិតសំបក​កង់​យានយន្ត​គ្រប់​ប្រភេទ​ដើម្បី​នាំ​ចេញទៅក្រៅប្រទេស​​លើផ្ទៃដីទំហំ​​ជាង ៤០ ហិកតា។

លោក​ Zhang Lu Ze បាន​បញ្ជាក់ថា «បើ​មាន​ក្រុមហ៊ុនខ្នាត​ធំ​ដូចជា DoubleStar ដែលត្រូវការ​​ផ្ទៃដី​​ធំ​ទូលាយ​ដើម្បី​បង្កើត​រោងចក្រ​ ​តំបន់​សេដ្ឋកិច្ច​ពិសេសស្នួល​អាច​ទទួល​បាន ៦០ ក្រុមហ៊ុន តែ​បើ​ក្រុមហ៊ុន​តូចៗ​ទេ​អាច​បាន​ដល់ ៣០០ ក្រុមហ៊ុន»​។

តំបន់​សេដ្ឋកិច្ច​ស្នួល​មាន​លក្ខណ​ពិសេស ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ធំៗ​មក​បោះ​ទីតាំង​ផលិតកម្ម​ ដោយសារ​នៅ​តំបន់​នេះ មាន​អនុ​ស្ថានីយដែល​អាច​ផ្គត់ផ្គង់ថាមពល​​​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ដើម្បី​គាំទ្រ​ដល់​ខ្សែ​សង្វាក់​រោងចក្រ​ធំៗ ដែល​ត្រូវ​ការ​កម្លាំង​ថាមពល​ខ្លាំង​ដើម្បី​ជំរុញ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម។

ជាមួយគ្នានេះ ​ក្រុមហ៊ុនក៏​បាន​វិនិយោគ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មាន​ដូចជា​ផ្លូវ ​ទឹក​ ភ្លើង​ និង​​កន្លែង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ សរុប​អស់ទឹកប្រាក់​​ប្រមាណ ១៥០ លាន​ដុល្លារ។

លោក​ Zhang Lu Ze បាន​បន្ត​ទៀត​ថា តំបន់​សេដ្ឋកិច្ច​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន ៤ ខណៈ​​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​គ្រោង​បង្កើត​ក្រុមហ៊ុនធំ​មួយ​សម្រាប់​បម្រើ​​ការ​​ដឹកជញ្ជូននៅ​ក្នុង​តំបន់ រួម​ទាំង​​ឃ្លាំង​សម្ភារៈ​សម្រាប់​សម្រួល​​ដល់​ការងារ​សាងសង់​សំណង់​ផ្សេងៗ​ដល់​ក្រុមហ៊ុន ​ដែល​បោះ​មូលដ្ឋានវិនិយោគ​បង្កើត​​រោងចក្រ​នៅ​​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​។

បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល មាន​ក្រុមហ៊ុន​ចំនួន ១៤ កំពុង​ដំណើរការ ដោយ​បាន​រួម​ចំណែក​ទុន​វិនិយោគ​សរុប​ប្រមាណ ១ ២០០ លាន​ដុល្លារ។

បើតាម​លោក Zhang Lu Ze ក្នុង​ចំណោម​ក្រុមហ៊ុន​លេចធ្លោ​ ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្នួល​មាន​ក្រុមហ៊ុន Doublestar ដែល​មាន​មុខ​សញ្ញា​វិនិយោគ​ផលិត​សំបក​កង់​គ្រប់​ប្រភេទ​ដែលចាប់ផ្តើម​ខ្សែ​សង្វាក់​ផលិតកម្ម​តាំង​ពី​ឆ្នាំ ២០២៤ ដែល​ចំណាយ​ទុន​វិនិយោគ​អស់​ប្រមាណ ១៣៨ លាន​ដុល្លារ។

ក្រៅពីនេះ​​នៅ​​មាន​ក្រុមហ៊ុនផលិតសំបក​កង់រថយន្ត​ Firemax ដែល​គ្រោង​នឹង​ចាប់ផ្តើម​ផលិតកម្ម​នៅ​អំឡុង​ខែ​ឧសភា រួមទាំង​ក្រុមហ៊ុន​ដំឡើង​បន្ទះសូឡា ​រោងចក្រ​ឧស្ម័ន រួមទាំង​រោងចក្រកែច្នៃ​ឈើ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម