Connect with us

ព័ត៌មានជាតិ

កម្ពុជា មានសាលារៀនជិត ២ ម៉ឺនសាលា និង សិស្ស-និស្សិតជាង ៤០ ម៉ឺននាក់ នៅទូទាំងប្រទេស

បានផុស

នៅ

ក្នុង​ឆ្នាំ​សិក្សា ២០២៤- ២០២៥​ នេះ​ នៅ​ទូទាំងប្រទេស ​មាន​សាលារៀន​រដ្ឋ​ និង​ឯកជន​ ប្រមាណ​ជិត ២ ម៉ឺន​សាលា ​ដែលមាន​សិស្ស​ និង​និស្សិត ​ប្រមាណ​ជាង ​៤០​ ម៉ឺន​នាក់​ ក្នុងនោះ ​សាលារៀន​រដ្ឋ​មាន​ប្រមាណ​ជាង​ ១​ ម៉ឺន​ ៣​ ពាន់​សាលា ​ខណៈ​សាលារៀន​ឯកជន​មាន​ជាង​ ២​ ពាន់ ​២ ​រយ​សាលា​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ​ឆ្នាំ​សិក្សា ២០២៣-២០២៤​ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ រយៈពេល ​៣ ​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​ ២៤​ ដល់​ថ្ងៃទី ​២៦​ កុម្ភៈ លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន និង​កីឡា​ បាន​មានប្រសាសន៍ថា ក្នុង​ទិដ្ឋភាព ​នៃ​ការដោះស្រាយ​សំណូមពរ​រៀនសូត្រ​របស់​សិស្ស និស្សិត និង​យុវជន​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អប់រំ ការផ្តល់​គ្រូ​បង្រៀន និង​ការគាំទ្រ​គ្រប់​រូបភាព។ ជាក់ស្តែង ក្នុង​ឆ្នាំ​សិក្សា ២០២៤- ២០២៥ ចំនួន​សាលារៀន​នៅ​ទូទាំង​ប្រទេស​សរុប ១៩.៥៩១ ក្នុងនោះ ​សាលារៀន​សាធារណៈ​មាន ១៣.៩៤៨​ សាលា សាលា​រៀន​ឯកជន ២.២៩៥ សាលា និង​ម​ត្តេ​យ្យ​សិក្សា​សហគមន៍ ៣.៣៤៨ ​កន្លែង​។ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទូទាំងប្រទេស​មាន ១៩៤​ កន្លែង ក្នុងនោះ ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​សាធារណៈ ៧៩ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន ១១៥។ សិស្ស និង​និស្សិត​ សរុប ៤.១៧១.៩៦២ នាក់ ក្នុងនោះ កុមារ​តូច​ទទួលបាន​សេវា​អប់រំ​គ្រប់​រូបភាព ៤២៥.៥៣៩ នាក់ ស្រី ៤៩.៨% និង​អត្រា​ចូលរៀន​កុមារ​អាយុ ៥ ឆ្នាំ កើនឡើង​ពី ៦៥.៤% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៧១.៤% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្តថា ចំណែក​សិស្ស​បឋមសិក្សា​សរុប ២.២៦១.២១៦ នាក់ ស្រី ៤៨% និង​អត្រា​ពិត​ នៃ​ការសិក្សា​កើនឡើង​ពី ៩៩.៦% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ១០២.៣% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥​។ សិស្ស​មធ្យមសិក្សា​បឋម​ភូមិ​សរុប ៧១២.២៩៨ ​នាក់ ស្រី ៥២.១% និង​អត្រា​រួម​ នៃ​ការសិក្សា​កើនឡើង​ពី ៦៥.៥% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤ ដល់ ៧៥.២% នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥។ សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​សរុប ៤៥៦.៨០៤ ​នាក់ ស្រី ៥៥.៦% និង​អត្រា​រួម​ នៃ​ការសិក្សា​កើនឡើង​ពី ៣៩.៣% នៅ​ឆ្នាំ​សិក្សា​ ២០២៣-២០២៤ ដល់ ៤៤.៣% ឆ្នាំ​សិក្សា ២០២៤-២០២៥ ក្នុងនោះ​ សិស្ស​មធ្យមសិក្សា​ចំណេះ​ទូទៅ ​និង​បច្ចេកទេស ៣.៨៤០​ នាក់ ស្រី ៣៣.៦%។ និស្សិត​ឧ​ត្ត​មសិ​ក្សា​សរុប ៣១៦.១០៥​នាក់ ស្រី ៥២.៥% និង​អត្រា​រួម​ នៃ​ការសិក្សា (​អាយុ​១៨-២២​ ឆ្នាំ​) កើនឡើង​ពី ១៧.៩% នៅ​ឆ្នាំ​សិក្សា ២០២២-២០២៣ ដល់ ១៩.០៨% នៅ​ឆ្នាំ​សិក្សា ២០២៣-២០២៤។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​រីឯ​អ្នកសិក្សា​ដែល​បានទទួល​ការអប់រំ​ក្រៅ​ប្រព័ន្ធ​តាម​គ្រប់​កម្មវិធី​សរុប ៥០.០៥៣​ នាក់ ស្រី ៥២.៤% ក្នុងនោះ អ្នក​ចូលរៀន​កម្មវិធី​អក្ខរកម្ម​អប់រំ​ក្រៅ​ប្រព័ន្ធ ១៧.៥៧៥ ​នាក់ ស្រី ៦២.៣% អ្នកសិក្សា​ជំនាញ​មុខរបរ​ងាយៗ​ សរុប ១២.១២២​ នាក់ ស្រី ៦៣.៥% អ្នកសិក្សាកម្មវិធី​សមមូល​បឋមសិក្សា ​និង​មធ្យមសិក្សា​សរុប ៨.១៥៧​ នាក់ ស្រី ៣៩.៩% និង​អ្នក​សិក្សា​បំពេញវិជ្ជា​បឋមភូមិ​សរុប ៨១២​ នាក់ ស្រី ២៦.៧% និង​មធ្យមសិក្សា​ទុតិយភូមិ​បំពេញវិជ្ជា​សរុប ២.១០៧ ​នាក់ ស្រី ៣០.៧%៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានជាតិ៣២ នាទីutes មុន

អាជ្ញាធរអំពាវនាវ​​ឱ្យពលរដ្ឋ​សំអាត​អនាម័យ​តាម​ដង​ផ្លូវមុខលំនៅឋានខ្លួន ក្រោយចប់ចូលឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

សង្រ្កាន្តវត្តភ្នំ ភ្ជាប់​ផ្លូវ​ថ្មើរ​ជើង​មាន​ពលរដ្ឋ និង​អ្នកទេសចរ​មក​កម្សាន្តជិត ៤លាននាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា និងចិន សម្ពោធ​កម្មវិធី «ប្រយោគបុរាណចិន ដែលឯកឧត្តម Xi Jinping ចូលចិត្ត»

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្វាយ​ខ្ទិះ​តៃវ៉ាន់ ដាំ​លក្ខណៈ​គ្រួសារ កំពុង​ត្រូវ​ប៉ាន់​លើ​ទីផ្សារ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

Sokha Hotels

ព័ត៌មានពេញនិយម