Connect with us

ព័ត៌មានជាតិ

អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​១៦០០​នាក់​ត្រូវបាន​អាជ្ញាធរ​​អនុញ្ញាត​ឲ្យ​វិលត្រឡប់ទៅផ្ទះ​វិញ​

បានផុស

នៅ

អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​១៦០០​នាក់​ត្រូវបាន​អាជ្ញាធរ​ខេត្តកណ្តាល​អនុ​ញ្ញាត​ឲ្យ​វិលត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល។​

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មីនា​នេះ​ថា​គិត​ត្រឹមថ្ងៃទី​២១​ខែមីនា​នេះ​ នៅ​ខេត្តកណ្តាល​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​សរុប​ចំនួន​១៤៧០៨​នាក់​ក្នុងនោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​១៧២៦​នាក់អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​មណ្ឌល​១១៣៨១​នាក់​និង​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​និង​១៦៦៥​នាក់​បានបញ្ចប់​ការធ្វើ​ចត្តា​ឡី​ស័ក​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា​ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ទាំងនោះ​មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ប្រមាណ​ជិត​២៦០​នាក់​និង​ជាសះស្បើយ​ចំនួន​១៨​នាក់​។​

លោក​បាន​ណែនាំ​ដល់​អ្នក​ដែល​បានបញ្ចប់​ធ្វើ​ច​ត្តា​ឡី​ស័ក​វិលត្រឡប់​ទៅផ្ទះ​វិញ​ត្រូវ​បន្ត​អនុ​វត្ត​វិធាន​ការ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត​ពិសេស​វិធានការ​៣​ការពា​និង​៣​កុំ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ដល់​ខ្លួន​យើង​ផងក្រុម​គ្រសារ​និង​សហគមន៍​យើង​ទាំងមូល​ផងដែរ​។​

គួរបញ្ជាក់​ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ​មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​សរុប​ចំនួន​១១៧២​នាក់​ស្រី​៥១៩​នាក់​ប្រុស​៦៥៣​នាក់​នៃ​អ្នក​ឆ្លង​សរុប​១៦៩០​នាក់​និងអ្នកជា​សះស្បើយ​៩៥០​នាក់​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​៧៣៥​នាក់​៕​

អត្ថបទ​ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម