Connect with us

ព័ត៌មានជាតិ

ប.ស.ស បង្ហាញធនាគារចំនួន ១១ ជាដៃគូសម្រាប់ម្ចាស់សហគ្រាស បង់ភាគទានប្រចាំខែ ជៀសវាងចាញ់បោកជនឆបោក

បានផុស

នៅ

បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស) បានបង្ហាញ​ធនាគារ​ដៃគូ​ចំនួន ១១ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ ប.ស.ស សម្រាប់​ម្ចាស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន បង់​ភាគទាន​ប្រចាំខែ​មកកាន់​ ប.ស.ស ដើម្បី​ជៀសវាង​ការ​ចាញ់​បោក​ជន​ឆបោក​ដែល​តែងតែ​ក្លែងបន្លំ​លិខិត​ ឬ គណនី​ធនាគារ​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ធនាគារ​ជា​ដៃគូ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ជន​ឆបោក​បាន​ក្លែងបន្លំ​លិខិត​មួយ​លេខ​០១៣១/២៥ ប​.​ស​.​ស​./​ប​.​ភ ចុះ​ថ្ងៃទី ​១៥ ខែមករា ឆ្នាំ ​២០២៥​ យកទៅ​កែ​ខុសពី​លក្ខណៈ​ដើម ក្លែង​បន្លំ​ខ្លឹមសារ (ACLEDA Bank:0716946457 (OUK CHANRATANA) ដោយ​ប្រើប្រាស់​និមិត្តសញ្ញា​(Logo) និង​ត្រា​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខុសពី​លិខិត​ដើម។

យោងតាម​សេចក្ដីជូនដំណឹង​របស់ ប.ស.ស ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​ ២៥ ​កុម្ភៈ​ នេះ ​បាន​ឱ្យដឹងថា ​ធនាគារ​ដៃគូ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប.ស.ស) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រួមមាន​ ៖

១- ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) គណនី​លេខ ០០០១ ១០៤៦៥៨៨៩ ១៨

២- ធនាគារ កាណាឌីយ៉ា ក​.​អ (CANADIA BANK PLC.) គណនី​លេខ ០០១០ ០០៤៣ ៤៨៣៣៣

៣- ធនាគារ វី​ង (​ខេ​ម​បូ​ឌា​) ម​.​ក (WING BANK (CAMBODIA) PLC.) គណនី​លេខ ៩១១៩

៤- ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់ (ABA BANK) គណនី​លេខ ០០១២៥៦០៨៧

៥- ក្រុមហ៊ុន លី ហួរ ផេ ប្រូ ភីអិលស៊ី (​លី ហួរ វេរ​លុយ​) (LY HOUR PAY PRO PLC. (LY HOUR VELUY)) គណនី​លេខ ២២០០២

៦- ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (JTRUST ROYAL BANK LTD.) គណនី​លេខ ៤៣៦៤១៨០

៧- ធនាគារ វឌ្ឍនៈ (VATTANAC BANK) គណនី​លេខ ០៥០០ ១៥០០០០០៣ ១៥

៨- ធនាគារ ភ្នំពេញ ពាណិជ្ជ ម​.​ក (PHNOM PENH COMMERCIAL BANK PLC “PPCBANK”) គណនី​លេខ ១១១០ ០០០១ ២៣៧២៤

៩- ធនាគារ ពាណិជ្ជកម្ម​ក្រៅប្រទេស នៃ​កម្ពុជា (FOREIGN TRADE BANK OF CAMBODIA “FTB”) គណនី​លេខ ១០០០ ១២២៤៥៩៥៧

១០- ធនាគារ អេស ប៊ី អាយ លី ហួរ ម​.​ក (SBI LY HOUR BANK PLC.) គណនី​លេខ ០០០១១៤៨៩៨

១១- ធនាគារ ខេ​ប៊ី​ប្រា​សាក់ ម​.​ក (KB PRASAC BANK PLC.) គណនី​លេខ ០៣៣៧ ៥០០៩ ០០០២

ប.ស.ស បាន​ណែនាំ​ដល់​លោក​លោកស្រី​និយោជក ឬ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​អាច​បង់​ភាគទាន​មកកាន់ ប.ស.ស តាមរយៈធនាគារ​ដៃគូ​ដូច​បាន​ជម្រាបជូន​ខាងលើ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។

ពាក់ព័ន្ធ​ទៅនឹង​ករណី​ក្លែងបន្លំ​លិខិតស្នាម​នេះដែរ ប.ស.ស នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​ចាត់វិធានការ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​រក​ជន​ឆបោក​ទាំង​នោះ​មក​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ​ព្រោះថា​តាមច្បាប់​ការ​ក្លែងបន្លំ និង​ការប្រើប្រាស់​លិខិត​ក្លែង​ជា​កម្មវត្ថុ​ នៃ​បណ្ដឹង​អាជ្ញា​ស្របតាម​មាត្រា​ ៦២៦, ៦២៧, ៦២៨, ៦២៩ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ១៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៣១ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៣៣ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម