Connect with us

ព័ត៌មានជាតិ

ចំពេលសង្គ្រាមគ្រប់ទិសទី សម្តេចធិបតីថា គ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលវាបាត់បង់

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ ការវិនិយោគ និងការបង្រួបបង្រួមគ្រួសារ និងបានបញ្ជាក់ទៀតថា គ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលដែលវាបាត់បង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធី​ “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីថ៍អេយសៀ”  នៅថ្ងសទី ២៥ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងយល់ច្បាស់ពីសោក​នាដកម្មនៃសង្គ្រាមដែលនាំឱ្យមានការបែកបាក់ជាតិ ដូច្នេះ ការឯកភាពជាតិ គឺសន្តិភាពនេះឯង។ សម្តេចធិបតីថ្លែងថា៖«បងប្អូនខ្លះឱ្យនិយមន័យ(សន្តិភាព)ផ្សេងៗ ខ្ញុំមិនដឹងទេ ខ្ញុំដឹងថាតម្លៃនៃសន្តិភាព… ពេលដែលយើងដឹងធំបំផុត ពេលណាដែលយើងចាប់អារម្មណ៍នៃតម្លៃសន្តិភាព ។ ពេលដែលយើង (និយាយថា)សន្តិភាពស្អីទេ ប៉ុន្តែគ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលវាបាត់។ អ្នកឆ្លងកាត់សង្គ្រាមធ្លាប់ហើយ» ។

ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងដើម្បីឆ្លើយតបនឹងប្រជាជនកម្ពុជាមួយចំនួន ជាពិសេសអ្នកដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមើលទៅហាក់ដូចជាមិនឱ្យតម្លៃសន្តិភាព ហើយថែមទាំងប្រមាថពីសារៈសំខាន់នៃសន្តិភាពថែមទៀតផង។

លើសពីនេះ សម្តេចបានលើកឡើងពីជម្លោះនៅក្នុងប្រទេសភូមា ដែលកំពុងមានសង្គ្រាមអូសបន្លាយនាំឱ្យបែកបាក់ក្រុមគ្រួសារ និងឯកភាពជាតិ។សម្តេចមានប្រសាសន៍ថា៖« ម្សិលមិញឃើញរូបនៅលើហ្វេសប៊ុកមួយនៅប្រទេសភូមា ហើយមួយរណ្តៅនោះសុទ្ធតែក្មេងៗ រត់ពួន នៅពេលដែលកប៉ាល់ហោះ ហោះពីលើត្រៀមទម្លាក់គ្រាប់បែបនៅភូមិមួយដែលកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋបាល»។

សម្តេចមានប្រសាសន៍ថា ប្រទេសយើងធនធានធម្មជាតិច្រើន ប៉ុន្តែធនធានធម្មជាតិមិនប្រាកដថាជាទុនសម្រាប់កសាងប្រទេសទេ បើសិនជាងយើងមានសង្គ្រាម គឺជាទុនសម្រាប់វៃគ្នា។ បច្ចុប្បន្ននេះ បរទេសហ៊ានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំថវិកាច្រើនរយលានដុល្លារ គឺដោយសារតែមានសន្តិភាព និងស្ថេរភាព។

សម្តេចធិបតីធ្លាប់បានបញ្ជាក់ថា៖«ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្ស កម្ពុជាទទួលស្គាល់នូវសារៈសំខាន់ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អន្តរជាតិ។ បើគ្មានសន្តិភាព និងស្ថិរភាពនោះទេ យើងក៏ពុំអាចសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម