Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីបរិស្ថាន ព្រមានបណ្ដេញចេញពីក្របខណ្ឌចំពោះមន្ត្រីយកតួនាទីទៅរកលុយ ឬមានកំហុសលើសពី៣ដង

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមានមិនឱ្យមន្ត្រីនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យកតួនាទីការងារនេះ ទៅយកលុយពីក្រុមហ៊ុននានាឡើយ។​ លោក ក៏អះអាងថា   ក្នុងឆ្នាំទី១ នៃនីតិកាលទី៧ នៃរដ្ឋសភា លោកព្រមានបណ្ដេញមន្ត្រីដែលប្រព្រឹត្តកំហុសចំនួន៥ដងចេញពីក្របខណ្ឌក្រសួង ប៉ុន្តែចូលដល់ឆ្នាំទី២ លោកនឹងបណ្ដេញចេញរាល់មន្ត្រីណា ដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរលើសពី៣ដងចេញពីក្របខណ្ឌក្រសួងបរិស្ថាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី ព្រមានបែបនេះ តាមរយៈពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត​ ព្រមានដូច្នេះ៖« សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ក្រមសីលធម៌ការងារ កុំយកវិស័យ EIA (ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន)នេះ ធ្វើជាអាជីវកម្ម កុំឱ្យសោះ! កំណែទម្រង់នៅក្នុងក្រសួងបរិស្ថាន​ កំពុងតែបោះជំហានទៅមួយជំហានម្ដងៗ មន្ត្រីល្អទទួលបាននូវការលើកស្ទួយ ការសរសើរ មន្ត្រីអាក្រក់ មិនអនុញ្ញាតឱ្យធ្វើខុស។ ដើមឡើយ៥ដង ឆ្នាំដំបូង ឆ្នាំទី២នេះ ខ្ញុំអនុញ្ញាតឱ្យធ្វើខុស៣ដង បើមិនដឹងខ្លួនទេ នឹងមានការដេញចេញពីក្របខណ្ឌនៃក្រសួងបរិស្ថាន នឹងមាន! នាពេលឆាប់ៗខាងមុខ អ្នកដែលប្រព្រឹត្តខុស »។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា​ មន្ត្រីនៃក្រសួងបរិស្ថាន គឺជាខ្នងបង្អែកនៃប្រជាពលរដ្ឋកម្ពុជាទាំងមូល ដូច្នេះហើយបើមន្ត្រីណាមួយកេងប្រវ័ញ្ចប្រព្រឹត្តកំហុស បង្កជាផលប៉ះពាល់ដល់ពលរដ្ឋទូទៅ  ប៉ះពាល់ដល់មន្ត្រីដទៃទៀត និងប៉ះពាល់ដល់ក្រសួងបរិស្ថាន គឺជារឿងដែលមិនសមគួរ និងប៉ះពាល់ខ្លាំង ដែលត្រូវតែបណ្ដេចេញពីក្របខណ្ឌក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត អំនាវនាវឱ្យមន្ត្រីក្រសួងបរិស្ថាន ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ឱ្យសមជាមន្ត្រីដែលបម្រើរាស្ត្រឱ្យបានខ្ជាប់ខ្ជួនជានិច្ច និងត្រូវសាមគ្គីជាធ្លុងមួយក្រោមដំបូលរបស់ក្រសួងបរិស្ថាន ដើម្បីជាប្រយោជន៍សម្រាប់កម្ពុជា។

លោក អ៊ាង សុផល្លែត ក៏ណែនាំមន្ត្រីទាំងនោះ ឱ្យធ្វើខ្លួនស្អាតស្អំ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាគម្រូ និងជាការព្រមានទៅកាន់ក្រុមហ៊ុនមួយចំនួនឱ្យយកជាគម្រូតាម ព្រោះថាបើមន្ត្រីមិនស្អាតស្អំ គ្មានក្រុមហ៊ុនណាយកជាគម្រូនឹងចូលរួមគោរពច្បាប់ឡើយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម