Connect with us

ព័ត៌មានជាតិ

គម្រោងផ្លូវលំជនបទប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ត្រូវបានកសាងរួចរាល់

បានផុស

នៅ

ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេក នាថ្ងៃទី២៤ ខែកម្ភុៈ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនា និងជួសជុលផ្លូវចំនួន ១គម្រោង ដែលមានប្រវែង ៩ពាន់ម៉ែត្រ នៅស្រុកលំផាត់ ខេត្តរតនគិរី ដែលត្រូវបានកសាងរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី បានឱ្យដឹងថា ផ្លូវនេះស្ថិតក្នុងគម្រោងលេខ DRR-NC-2024-No.047 មានការងារជួសជុលផ្លូវក្រាលដីល្បាយគ្រួសចំនួន ១ខ្សែ ប្រវែង ៩,០០០ម ទទឹង ៩ម កម្រាស់ ០,១២ម សាងសង់ទំនប់បង្ហៀរ ១កន្លែង ប្រវែង ៦០ម ទទឹង០៧ម និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិព្រួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់  អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។ 

លោកថា ផ្លូវលំជនបទខាងលើ បច្ចុប្បន្នបានជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួលដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន សម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្តរមណីយដ្ឋានទឹកធ្លាក់អូរស៊ិនលែរ៍ធម្មជាតិ និងដឹកអ្នកជំងឺមក កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា។

បន្ទាប់ពី ត្រួតពិនិត្យវាយតំលៃបច្ចេកទេស គម្រោងផ្លូវលំជនបទប្រវែង ៩ ០០០ម៉ែត្រ ខាងលើរួចមក លោកស្រី ឯក សុគន្ឋវារី អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារអន្តរក្រសួង និងក្រុមការងារត្រួតពិនិត្យវាយតម្លៃបច្ចេកបានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាសំណង់សិល្បរ៍ការនិងជួសជុលផ្លូវប្រវែង ៨ ១០០ម ទទឹង ៩ម បន្តរហូតដល់សាលាបឋមសិក្សានិងវត្តសាយ៉ស់ ជម្រុមបីស្រុក ក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិឆ្នាំ២០២៥៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម