Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ បានផ្ញើសារតាមហ្វេសប៊ុកប្រាប់ទៅលោក សម រង្ស៊ី ថា ធ្វើអ្វីឱ្យល្មមៗបានហើយ ព្រោះប្រទេសកម្ពុជា មានច្បាប់ត្រឹមត្រូវ​ មិនមែនធ្វើអ្វីស្រេចតែលើការនឹកឃើញនោះឡើយ។ ប្រតិកម្មរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានប្រឌិតព័ត៌មានជាថ្មីបង្ហោះលើហ្វេសប៊ុកពាក់ព័ន្ធនឹងជំនួបរវាងឯកឧត្តម  និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាជុំវិញសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ដែលអាជ្ញាធរថៃកំពុងស៊ើបអង្កេត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសរសេរបែបនេះថា៖«ជូនលោក សម រង្ស៊ី សូមបញ្ឈប់ជាបន្ទាន់នូវការបញ្ចេញព័ត៌មានមិនពិត និងការចោទប្រកាន់គ្មានមូលដ្ឋានដោយបំភ្លៃក្នុងចេតនាកខ្វក់អាក្រក់ ដើម្បីបំភាន់សាធារណជន និងទម្លាក់កំហុសជារើយៗមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជារបស់យើងខ្ញុំ។ ប្រទេសកម្ពុជា មានច្បាប់ទម្លាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីមួយស្រេចតែការនឹកឃើញនោះទេ ល្មមៗបានហើយ»។

សារយ៉ាងច្បាស់លាស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺជាការឆ្លើយតបទៅនឹងការបោកប្រាស់ បំផ្លើសបំភ្លៃព័ត៌មានរបស់លោក សម រង្ស៊ី។ លោក សម រង្សី តាមរយៈហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារនេះ បានសរសេរប្រឌិតព័ត៌មានខុសពីសម្តីដើមរបស់ស្ថានទូតបារាំង ហើយអុជអាងចង់ឱ្យអាជ្ញាធរកម្ពុជាសហការជាមួយបារាំង ខណៈដែលសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរបស់អាជ្ញាធរថៃ។

ប៉ុន្តែ ខ្លឹមសារដែលលោក សម រង្ស៊ី បានបង្ហោះនេះ គឺខុសទាំងស្រុងពីខ្លឹមសារពិតដែលបង្ហោះលើបណ្តាញសង្គមរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ខ្លឹមសារពិត គឺស្ថានទូតបារាំងបានសរសេរថា៖«ឯកអគ្គរដ្ឋទូតបារាំង Jacques Pellet បានជួបជាមួយលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដើម្បីពិភាក្សាពីវិធានការនានារបស់អាជ្ញាធរកម្ពុជាទាក់ទងនឹងការស៊ើបអង្កេតរបស់ថៃនៅក្នុងសំណុំរឿងឃាតកម្មលោក លិម គិមយ៉ា ដែលមានសញ្ជាតិបារាំង។ បារាំងកំពុងតែឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នៅក្នុងដំណើរការស៊ើបអង្កេតនេះ»។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានសរសេរបែបនេះនៅលើបណ្តាញសង្គម X របស់ខ្លួន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ការបន្លំព័ត៌មាន និងបញ្ចេញព័ត៌មានមិនពិតរបស់លោក សម រង្ស៊ី នាពេលនេះ គឺសរបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា មិនត្រឹមអ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរទេ សូម្បីតែឯកអគ្គរដ្ឋទូតបារាំង ​និងស្ថានទូតបារាំងប្រចាំកម្ពុជា ក៏លោក សម រង្ស៊ី ដែលកំពុងសំងំជ្រកកោនយ៉ាងសុខសាន្តនៅប្រទេសបារាំងនោះ ក៏មិនញញើតក្នុងការបំផ្លើសបំភ្លៃព័ត៌មានខុសពីខ្លឹមសារដើមទាំងស្រុងនោះដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម