ព័ត៌មានជាតិ
មន្ទីរពេទ្យព្រះកេតុមាលា ប្រកាសថា ការព្យាបាល និងពិនិត្យជំងឺដល់យោធិនមិនគិតកម្រៃទេ លើកលែងតែជំងឺធ្ងន់ធ្ងរ
មន្ទីរពេទ្យព្រះកេតុមាលា នឹងមិនយកកម្រៃនូវរាល់ការព្យាបាល និងពិនិត្យអេកូសាស្រ្ត ថតរស្មីអ៊ិច និងជំងឺទូទៅដល់យោធិននោះទេ លើកលែងតែមានជំងឺធ្ងន់ធ្ងរ ហើយខ្វះខាតឈាមជាដើមប៉ុណ្ណោះ ទើបក្រុមគ្រូពេទ្យតម្រូវឱ្យមានការចូលរួមពីក្រុមគ្រូសារអ្នកជំងឺ។ នេះបើតាមការប្រកាសឱ្យដឹងរបស់ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ និងជានាយកមន្ទីរពេទ្យ ព្រះកេតុមាលា។

ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានឱ្យដឹងទៀតថា មន្ទីរពេទ្យព្រះកេតុមាលា គឺជាអង្គភាពមួយស្ថិតនៅក្នុងចំណុះឱ្យអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិ។ កាលពីមុនឆ្នំា២០២៤ នាយឧត្តមសេនីយ៍ ស៊ុ សំណាង ជាអគ្គនាយក ហើយនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ គឺជាអ្នកមើលបន្ថែម ប៉ុន្តែ ក្រោយឆ្នាំ២០២៤ មានការផ្លាស់ប្តូរដោយឧត្តមសេនីយ៍ឯក ម៉ឹង ពន្លកជាអគ្គនាយកអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនៃក្រសួងការពារជាតិ ហើយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិជាអ្នកគ្រប់គ្រងនៅពីលើ។
ការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំជំនាន់មុន បានធ្វើឱ្យមន្ទីរពេទ្យនេះ មានការអភិវឌ្ឍជាបន្តបន្ទាប់លើផ្នែកធនធានមនុស្ស ការសាងសង់អាគារព្យាបាល និងបំពាក់ឧបករណ៍សម្ភារទំនើបៗជាច្រើន ហើយក្នុងឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏ដូចជានាយឧត្តមសេនីយ៍ ទៀ សីហា បានផ្តល់អនុសាសន៍ ដើម្បីជំរុញការអភិវឌ្ឍមន្ទីរពេទ្យព្រះកេតុមាលាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មន្ទីរពេទ្យព្រះកេតុមាលា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យយោធា១៧៥ កងទ័ពប្រជាជនវៀតណាម និងជាមួយសកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលកងទ័ពជើងទឹកកងទ័ពរំដោះប្រជាជនចិននៅសៀងហៃ។ នេះបើតាមឧត្តមសេនីយ៍ឯក លី សុវណ្ណ។

ឧត្តមសេនីយ៍ឯក លី សុវណ្ណ បានអះអាងថា ការសង្រ្គោះព្យាបាលយោធិនទាំងពីរភេទនៅមន្ទីរពេទ្យព្រះកេតុមាលា គឺដោយឈរលើគោលនយោបាយមិនយកកម្រៃព្យាបាល និងសេវាផ្សេងៗ ដូចជា ការមកពិនិត្យជំងឺ ថតអេកូសាស្រ្ត ថតកម្មរស្មីអ៊ិច ស៊ីធីស្កែន ព្យាបាលជំងឺគ្រប់ប្រភេទ ឬពិនិត្យសុខភាពដល់សិក្ខាកាមទៅរៀននៅបរទេស និងកងទ័ពដែលទៅចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។ ប៉ុន្តែ ចំពោះជំងឺបេះដូងធ្ងន់ធ្ងរ វះកាត់តសរសៃឈាមបេះដូង ដូរប្រេសបេះដូង វះកាត់ខួរក្បាល វះកាត់ឆ្អឹងខ្នង ជំងឺខ្សោយតម្រងនោមដែលត្រូវលាងឈាម ជំងឺសង្រ្គោះICU គឺនៅមន្ទីរពេទ្យមានការខ្វះខាតឈាម ខ្វះខាតសារ៉ូមជាតិសាច់ ខ្វះខាតសម្ភារ គឺត្រូវមានការចូលរួមពីសំណាក់ក្រុមគ្រួសារ ដើម្បីជួយមន្ទីរពេទ្យក្នុងការជួយសង្រ្គោះព្យាបាលជំងឺឱ្យទាន់ពេលវេលា។

ការអនុវត្តរបស់មន្ទីរពេទ្យព្រះកេតុមាលាចំពោះយោធិនទាំង២ភេទនេះ គឺស្របទៅនឹងការណែនាំរបស់ក្រសួងសុខាភិបាលដែលឱ្យអង្គភាពផ្តល់សេវាសុខាភិបាលសាធារណៈទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរយកចិត្តទុកដាក់ខ្ពស់ចំពោះយោធិនអាជីព អតីតយោធិនអាជីព អតីតនាយទាហានថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី នៅពេលមានជំងឺ ដោយមិនត្រូវគិតកម្រៃនោះទេដោយថ្លៃសេវាពិនិត្យព្យាបាលជាបន្ទុករបស់រដ្ឋ ដែលស្ថិតក្រោមការចំណាយរបស់អង្គភាពសុខាភិបាលសាធារណៈ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto