ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ជាតិ ជាតួនាទីរបស់ពលរដ្ឋគ្រប់រូប
«យើងទាំងអស់គ្នាបានដឹងហើយថា ការចូលរួមថែរក្សាសិល្បៈវប្បធម៌ដ៏ផូរផង់របស់ជាតិយើងនេះ ជាតួនាទីរបស់ពលរដ្ឋគ្រប់ៗគ្នាទាំងអស់»។ នេះជាប្រសាសន៍ថ្លែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។

ការថ្លែងរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីបើកកម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរលើកទី២ កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា ពាក្យថា សិល្បៈ វប្បធម៌ គឺបង្ហាញតាមរយៈភ្លេង ចម្រៀង របាំ សំលៀកបំពាក់ប្រពៃណី ដែលប្រើប្រាស់ប្រចាំថ្ងៃ សំលៀកបំពាក់ដែលប្រើប្រាស់ក្នុងពិធីផ្សេងៗ ដូចជា ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីផ្លូវការ និងពិធីសាសនា ជាដើម ហើយសូម្បីតែក្រណាត់ ដែលយកមកកាត់ធ្វើជាសំលៀកបំពាក់ ការត្បាញសរសៃសូត្ររចនាបថ និងឌីហ្សាញ ក៏បញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗដូចគ្នាដែរ។
លោកជំទាវបណ្ឌិត បានបន្តថា ជាការពិតណាស់សំលៀកបំពាក់ គឺជាផ្នែកមួយនៃវប្បធម៌ ដែលបញ្ជាក់ពីឬសគល់ នៃអរិយធម៌ដ៏ចំណាស់ និងអត្តសញ្ញាណរបស់ជាតិសាសន៍នីមួយៗ។ ហេតុដូចនេះការថែរក្សាអភិវឌ្ឍ និងលើកតម្កើងកេរ្តិ៍ដំណែលវប្បធម៌ដ៏ល្អឯកនេះ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។ លោកជំទាវបណ្ឌិត ថា ត្រូវយល់ច្បាស់អំពីប្រវតិ្តតម្លៃកេរ្តិ៍ដំណែលអត្ថន័យ សំលៀកបំពាក់របៀបរបបនៃការប្រើប្រាស់ទៅតាមពិធី និងពេលវេលាព្រមទាំងការចូលរួមផ្សាយកម្រិតជាតិ និងអន្តរជាតិ។

សម្រាប់កម្មវិធីរាត្រីសមោសសំពត់បត់ខ្មែរ លើកទី២ លោកជំទាវបណ្ឌិត ថា គឺជាព្រឹតិ្តការណ៍វប្បធម៌ដ៏មានសារសំខាន់សំដៅបង្ហាញ និងផ្សព្វផ្សាយអំពីផ្នែកមួយនៃជំនឿសិល្បៈ ប្រពៃណី និងទំនៀមទម្លាប់បន្សល់ទុកជាកេរ្តិ៍មរតកដ៏ថ្លៃថ្លា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យ។ ម្យ៉ាង ការបង្កើតកម្មវិធីនេះ ក៏ជាការរំលឹកខួបលើកទី៤៦ឆ្នាំ នៃការជួបគ្នាឡើងវិញរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានវិលត្រឡប់មកជួបគ្នាវិញ ក្រោយថ្ងៃរំដោះ៧មករា។
លោកជំទាវបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ គ្រប់ទម្រង់ និងអរគុណចំពោះសមានចិត្តរបស់ភ្ញៀវកិត្តិយសទាំងអស់នារាត្រីនេះ បានបង្ហាញឱ្យឃើញពីសេចកី្តស្រលាញ់ គាំទ្រ និងការចូលរួមថែរក្សាសិល្បៈ វប្បធម៌ដ៏ផូរផង់របស់ជាតិ។ ភ្ជាប់គ្នានេះ លោកជំទាវ ក៏អរគុណដល់សិល្បករ សិល្បការិនីទាំងអស់ ដែលបានចូលរួមសម្តែង និងសុទ្ធតែជាតួអង្គសំខាន់បំផុត សម្រាប់កិច្ចការអភិរក្ស ថែរក្សា និងផ្សព្វផ្សាយតាមរយៈជំនាញអាជីព និងការសម្តែង។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានគូសរំលេចពីភស្តុតាងបុរាណវិទ្យា បានបង្ហាញឱ្យឃើញច្បាស់អំពីរបៀបរបបរស់នៅ សម្ភារៈប្រើប្រាស់ និងសំលៀកបំពាក់បិទបាំងរាង្គកាយរបស់ជនជាតិខ្មែរ តាំងពីសម័យបុរេប្រវតិ្ត ព្រមទាំងមានតឹកតាងបន្ថែម តាមរយៈចម្លាក់តាមប្រាសាទ សិលាចារិក និងជាពិសេសតាមជញ្ជាំងប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ និងប្រាសាទអង្គរវត្តជាដើម ដែលជាកំណត់ត្រាដ៏ច្បាស់លាស់នៃប្រភេទទម្រង់រចនាបថ ក្បាច់ប្រភេទអ្នកប្រើប្រាស់ និងពិធីនានា។ លោកជំទាវ ថា «ជារួមសំលៀកបំពាក់ខ្មែរយើង មានប្រវតិ្តច្បាស់លាស់ និងវិវត្តន៍ទៅតាមសម័យកាល ដែលមកដល់បច្ចុប្បន្នយើងអាចសម្គាល់ទម្រង់សំលៀកបំពាក់តាមសម័យ ដូចជា សម័យនគរភ្នំ សម័យចេនឡា សម័យអង្គរ សម័យចតុម្មុខ សម័យលង្វែក សម័យឧដុង្គ សម័យអាណានិគមនិយម សង្គមរាស្រ្តនិយម និងសម័យបច្ចុប្បន្ន ហើយយើងក៏អាចឃើញ និងសម្គាល់បាននូវការឆ្លងឥទិ្ធពលទៅវិញទៅមកផ្នែកសំលៀកបំពាក់នេះផងដែរ»។

លោកជំទាវបណ្ឌិត អរគុណដល់គណៈកម្មការរៀបចំពិធីដែលចាប់យកទម្រង់មួយចំនួននៃសំលៀកបំពាក់ខ្មែរ ដោយរាប់បញ្ចូលទាំងសំលៀកបំពាក់ក្នុងពិធីមង្គលការផងដែរ ដោយគិតពីសម័យឧដុង្គ មកបង្ហាញ ហើយកម្មវិធីនារាត្រីនេះ មានចេតនាបង្ហាញពីភាពសម្បូរបែបនៃសំលៀកបំពាក់ប្រពៃណីទាំងសម្រាប់ជីវភាពរស់នៅ សម្រាប់ពិធីបុណ្យប្រពៃណី និងពិធីមង្គលការជាដើម រួមជាមួយនឹងការរំលេចអំពីភាពត្រឹមត្រូវទាំងប្រភេទផលិតផលរបៀបប្រើប្រាស់ការកំណត់ពិធី និងពេលវេលាប្រើប្រាស់ដែលគោរពទៅតាមក្បួនខ្នាតពិតប្រាកដដែលបន្សល់ទុកពីដូនតា៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?