Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីថ្លែងពីបទពិសោធន៍គ្រោះថ្នាក់ដោយសារកំហុសបកប្រែ

បានផុស

នៅ

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាបន្ទាប់ពីកាន់អំណាចធ្វើឱ្យសម្ដេចកាន់តែប្រយ័ត្នក្នុងការនិយាយជាសាធារណៈជាងមុន ហើយកាន់តែប្រុងប្រយ័ត្នថែមទៀតពេលជួបភ្ញៀវបរទេស។ សម្ដេចបានលើកឡើងពីបទពិសោធន៍មួយចំនួនទាក់ទងនឹងការបកប្រែដែលស្ទើតែប៉ះពាល់ដល់ការងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅសៀមរាបព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកពីបទពិសោធន៍មួយចំនួនដែលកើតឡើងពេលសម្ដេចជួបពិភាក្សាការងារជាមួយមន្ត្រីបរទេស ហើយការបកប្រែខុស ឬបាត់ត្រឹមមួយពាក្យបានធ្វើឱ្យន័យពាក្យរបស់សម្ដេចប្រែជាបទបញ្ជាផ្សេងវិញ។

សម្ដេចធិបតីឱ្យដឹងថាពេលមួយដែលសម្ដេចបានជួបជាមួយភ្ញៀវមកពីប្រទេសបារាំងដែលសម្ដេចបាននិយាយពីសង្គ្រាមអ៊ុយក្រែនដែលមិនចង់ឱ្យមានស្ថានភាពនេះកើតឡើងក្នុងតំបន់អាស៊ី តែដោយសារបញ្ហាកំហុសនៃការបកប្រែបានបកទៅជា សម្ដេចចង់ឱ្យអាស៊ីមានស្ថានភាពដូចសង្ក្រាមអ៊ុយក្រែន ដែលធ្វើឱ្យភ្ញៀវបរទេសស្រឡាំងកាំង។ តែសម្ដេចថាបញ្ហានេះត្រូវសម្រួលវិញដោយសម្ដេចបាននិយាយជាភាសាបារាំងបញ្ជាក់ឱ្យច្បាស់ទៅភាគីភ្ញៀវវិញ។  

សម្ដេចថា៖ «គេថាអ្នកធំកុំគិតការងារតូច។ អត់ទេ! កាន់តែធំកាន់តែគិតការងារកាន់តែល្អិតលើការងារសំខាន់។ សន្ទរកថាខ្ញុំជាមេជើងគោកសរសេរខុសតួលេខខ្ញុំអានសរសេរអត់បញ្ហាពេលសម្ពោធវត្តអី តែនាយករដ្ឋមន្ត្រីខ្ញុំនិយាយគឺជាបទបញ្ជា មិនចាំបាច់ខ្ញុំទេសូម្បីតែជំនួយការខ្ញុំសរសេរខុសមួយពាក្យហ្នឹងក៏ពិបាកដែរ»។

សម្ដេចធិបតីក៏បានលើកឡើងពីការប្រើប្រាស់ភាសាការទូតផងដែរ ដែលត្រូវមានការប្រុងប្រយ័ត្នខ្លាំងព្រោះថាភាសាការទូតមានន័យខុសគ្នា ដូចជាប្រសិនជាភាគីបរទេសដែលជួបសម្ដេចស្នើសុំអ្វីមួយតើសម្ដេចត្រូវប្រើប្រាស់ពាក្យ ពិចារណា ស្វាគមន៍ ឬគាំទ្រ។ ដែលមួយពាក្យៗគឺសុទ្ធតែមានន័យបង្កប់របស់វា។

សម្ដេចថា៖ «ពាក្យកាទូតនេះគ្រោះថ្នាក់! យើងបកជាអង់គ្លេសគឺពិបាកតែម្ដង។ ឧទាហរណ៍គេអញ្ជើញយើងទៅធ្វើអីមួយ។ យើងឆ្លើយថាខ្ញុំហ្នឹងពិចារណា ភាសាកាទូតមានន័យថា No ហើយ តែបើអង់គ្លេសគេថានឹងពិចារណា តែបើការទូតគឺ NO។ រវាងពាក្យ Welcome និងពាក្យ Support ខុសគ្នាដាច់! ហើយខុសតែមួយពាក្យគឺខុសន័យតែម្ដង។ Welcome បានន័យថាខ្ញុំមិនគាំទ្រ តែខ្ញុំមិនបដិសេធ ខ្ញុំគ្រាន់តែស្វាគមន៍តែមិនពាក់ព័ន្ធទេ តែបើខ្ញុំ Support គឺខ្ញុំគាំទ្រ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីត្រូវសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត និងចូលស្បថចំពោះព្រះភ័ក្រព្រះមហាក្សត្រ។ បន្ទាប់ពីកាន់អំណាចកំពូលនៃស្ថាប័ននីតិប្រតិបត្តិសម្ដេចបានតំណាងឱ្យប្រជាជនកម្ពុជាក្នុងជំនួបជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងភ្ញៀវបរទេសជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយប្រសាសន៍របស់សម្ដេចមួយពាក្យៗត្រូវបានកត់ត្រា និងតាមដានពីមនុស្សគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ វិនាទី មុន

នាយករដ្ឋមន្រ្តីថ្លែងពីបទពិសោធន៍គ្រោះថ្នាក់ដោយសារកំហុសបកប្រែ

សេដ្ឋកិច្ច១២ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីសក្ដានុ​ពលដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា ក្នុងជំនួបទូត​ដា​ណឺ​ម៉ាក

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ឌីជេ Koo ទាមទារបណុលរាប់លានដុល្លារដែលអតីតស្វាមីសាន់ឆាយធ្លាប់ជំពាក់

ព័ត៌មានជាតិ២២ នាទីutes មុន

ជនជាតិដើមភាគតិច ខេត្តរតនគិរី បន្តរក្សាការធ្វើបុណ្យសែន«ផ្តាច់ខ្មោច» ដើម្បីបញ្ចៀសការឈឺថ្កាត់នៅក្នុងភូមិឋាន

ព័ត៌មានជាតិ២៣ នាទីutes មុន

លោក លី ធុជ ជំរុញឱ្យពលរដ្ឋបង្កើនការប្រើប្រាស់ដីដែលបោសសម្អាតមីនរួច ដើម្បីលើកស្ទួយជីវភាពគ្រួសារ

ខណ្ឌ​សែនសុខ
សន្តិសុខសង្គម៨ ម៉ោង មុន

បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌ​សែនសុខ ឃាត់ខ្លួននារីជាង២០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

តារា​កំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែង​អំណរគុណ លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែល​បញ្ចប់​វិវាទ​ដ៏​រ៉ាំរ៉ៃ​ចប់​ជាស្ថាពរ

អគ្គិភ័យ
សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះលក់ដូរអីវ៉ាន់ចាប់ហួយមួយនៅខេត្តត្បូងឃ្មុំ ខាតបង់ទឹកប្រាក់សរុបប្រមាណ ៣៥០០០​ ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម