Connect with us

ព័ត៌មានជាតិ

ប.ស.ស ណែនាំឱ្យសមាជិក ប.ស.ស ប្តឹងពេលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវា

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំឱ្យសមាជិក ប.ស.ស. ប្តឹងតាមរយៈបណ្តឹងអនាមិករបស់ក្រសួងការងារ ពេលឃើញមានភាពមិនប្រក្រតីណាមួយនៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប.ស.ស បាន​លើក​ឡើង​ថា «ប្រសិនបើ​គ្រូពេទ្យ​ផ្ដល់​ការព្យាបាល​មិន​ត្រឹមត្រូវ ឬ​មើលឃើញ​មាន​ភាព​មិនប្រក្រតី​ណាមួយ​នៅពេល​ទៅ​ទទួល​សេវា​នៅ​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប.ស.ស លោកអ្នក ត្រូវ​រាយការណ៍​ភ្លាមៗ ​មក ប.ស.ស តាមរយៈ​បណ្តឹង​អនាមិក ដោយ​គ្រាន់តែ​ស្កែន QR Code ដែល​មាន​នៅក្នុង Poster ខាងលើ និង​ត្រូវ​រាយការណ៍​ឈ្មោះ​មូលដ្ឋាន​សុខាភិបាល ឬ​បុគ្គលិក​ណាមួយ​ក្នុង​មូលដ្ឋាន​សុខាភិបាល ​និង​បរិយាយ​អំពី​សកម្មភាព​មិនប្រក្រតី ឬ ការប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ នៃ​បុគ្គល​នោះ​»។

ប.ស.ស បាន​ណែនាំ​ឱ្យ​គ្រូពេទ្យ​ព្យាបាល​មិនត្រូវ​បើក​ថ្នាំ​ជូន​សមាជិក​ ប.ស.ស ដោយ​មិនទាន់បាន​ពិគ្រោះ​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​នោះ​ទេ។ ព្រោះ​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ឬ​អាច​បណ្តាលឱ្យ​បាត់បង់​ជីវិត​ផង​ដែរ។ ដូចនេះ​សមាជិក​ ប.ស.ស មិន​ត្រូវ​ទទួលទាន​ថ្នាំ​ដោយ​មិនទាន់​បាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះ​ឡើយ។ ត្រូវ​ហ៊ាន​សាកសួរ​គ្រូពេទ្យ​ពេល​គ្រូពេទ្យ​បើក​ថ្នាំ​ដោយ​មិន​ទាន់​បាន​ពិគ្រោះ​ជំងឺ ​ឬ​ពិនិត្យ​ជំងឺ​ត្រឹមត្រូវ។

ប.ស.ស បានលើកឡើង​ទៀតថា សមាជិក ប.ស.ស និង​គ្រូពេទ្យ​ព្យាបាល​ទាំងឡាយណា​ដែល​បាន​សមគំនិត​គ្នា​ដោយ​ចេតនា​ក្នុង​គោលបំណង​កេង​ចំណេញ​ផលប្រយោជន៍​ពី ប.ស.ស នោះ ប.ស.ស នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន។ ក្រៅពី​នេះ ប.ស.ស នឹង​មិន​អនុញ្ញាត​ឱ្យ​បន្ត​ប្រើប្រាស់​សេវា ប.ស.ស បន្តទៀត​ឡើយ និង​ត្រូវ​សង​ត្រឡប់​មក​វិញ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​នៅតាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។ ចំណែក​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ នឹងត្រូវ​ផ្តាច់​កិច្ចព្រមព្រៀង​ជាមួយ ប.ស.ស ដោយ​មិន​អនុញ្ញាត​ឱ្យ​បន្ត​ផ្តល់​សេវា​ជូន​សមាជិក ប.ស.ស ទៀត​ហើយ និង​ត្រូវ​សង​ត្រឡប់មកវិញ​ទឹកប្រាក់​ដែល​បាន​កេងចំណេញ​នៅតាម​ការខាតបង់​របស់​មូលនិធិ​សន្តិសុខ​សង្គម។

នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្តីពី“​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​ការ​សម្រុះសម្រួល​ផ្សះផ្សា​វិវាទ​” រវាង​យ័តករ​សន្តិសុខ​សង្គម (​ន​.​ស​.​ស​.) និង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ (​អ​.​ដ​.​ក​.) កាលពីពេល​ថ្មីៗ​ នេះ​ លោក ច​ន ណា​រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គនាយក ​នៃ​និយ័ត​ករ​សន្តិសុខ​សង្គម ហៅ​កាត់​ថា ន​.​ស​.​ស បាន​លើកឡើងថា ប្រសិន​បើ​ពលរដ្ឋ​ដែលជា​កម្មករ-និយោជិត បុគ្គល​ស្វ័យ​និ​យោជន៍ ដែលជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប.ស.ស​) នៅ​ពុំទាន់​មាន​ភាព​ស្ងប់ចិត្ត​ចំពោះ​ការផ្តល់សេវា និង​ដំណោះស្រាយ​ដែល​ប​.​ស​.​ស បាន​ផ្តល់ឱ្យ អាចដាក់​ពាក្យ​ប្តឹង​មកកាន់​និយ័ត​ករ​សន្តិសុខ​សង្គម ដើម្បី​និយ័ត​ករ​សន្តិសុខ​សង្គម ជួយ​ស្វែងរក​ដោះស្រាយ ដោយមាន​ចរិតលក្ខណៈ ជា​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ប.ស.ស មាន​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ សរុប​ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុង​នោះ មូលដ្ឋាន​ឯកជន ចំនួន ១៦៣ មូលដ្ឋាន៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ២៤ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា២៥ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ៣១ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម