Connect with us

ព័ត៌មានជាតិ

តើសៀវភៅការងារជនជាតិខ្មែរ មានអត្ថប្រយោជន៍អ្វីខ្លះ?

បានផុស

នៅ

សៀវភៅការងារ គឺជាកូនសៀវភៅមួយតូចដែលជាកម្មកសិទ្ធរបស់បុគ្គលិក កម្មករនិយោជិត។ ក្នុងនោះមានកំណត់ត្រាអំពី ឈ្មោះក្រុមហ៊ុនដែលធ្លាប់បម្រើការងារ កាលបរិច្ឆេទ ប្រាក់បៀវត្ស តួនាទី អត្ថប្រយោជន៍ផ្សេងៗទាំងពេលចាប់ផ្តើម និងពេលលាឈប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅការងារ មានលេខកូដរបស់ក្រសួងការងារ ដែលជាលេខចាំបាច់សម្រាប់និយោជក ឬបុគ្គលិករដ្ឋបាល ក្នុងការប្រកាសបុគ្កលិកចេញចូលទៅមន្ទីរ ឬក្រសួងការងារ ពីព្រោះរាល់ពេលមានបុគ្គលិកថ្មី ឬមានបុគ្គលិកណាម្នាក់លាឈប់ និយោជកត្រូវតែប្រកាសជូនទៅមន្ទីរ ឬក្រសួងការងារ ហើយជាចាំបាច់ទាមទារឱ្យនិយោជក ត្រូវតែបំពេញព័ត៌មាននានារបស់បុគ្គលិកនោះ ដោយត្រូវបំពេញលេខកូដសៀវភៅការងាររបស់បុគ្គលិកម្នាក់នោះផងដែរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រាប់«កម្ពុជាថ្មី»ថា សៀវភៅការងារមានអត្ថប្រយោជន៍ សម្រាប់សម្គាល់អត្តសញ្ញាណសាមីខ្លួនក្នុងវិស័យការងារ និងសម្រាប់កត់ត្រាប្រភេទការងារដែលបានចុះកិច្ចសន្យាធ្វើ មុខងារ/តួនាទី ប្រាក់ឈ្នួល និងការចុះកិច្ចសន្យាបន្តៗមកទៀត។ ជាពិសេសសម្រាប់កត់ត្រាអំពីប្រវត្តិការងារ និងបទពិសោធន៍ការងារដែលធ្លាប់ធ្វើ ដែលអាចឱ្យគាត់ទទួលបានប្រាក់ឈ្នួលសមរម្យជាងមុននៅពេលផ្លាស់ប្តូរការងារ។

លោកបន្តថា កម្មករនិយោជិត ត្រូវមានសៀវភៅការងារ ព្រោះជាកាតព្វកិច្ចតម្រូវដោយច្បាប់​ ដែលមានចែងក្នុងមាត្រា​៣២​ នៃច្បាប់ស្តីពីការងារ​ (ជនដែលមានសញ្ជាតិខ្មែរ ធ្វើការយកប្រាក់ឈ្នួលពីនយោជកណាមួយ ត្រូវតែមានសៀវភៅការងារ។ ជនណាក៏ដោយមិនអាចប្រើប្រាស់កម្មករនិយោជិតដែលមិនប្រតិបត្តិតាមប្បញ្ញត្តិនៃកថាខ័ណ្ឌខាងលើនេះបានទេ)។

បើតាមអ្នកនាំពាក្យដដែល លក្ខខណ្ឌ​ដើម្បី​ទទួល​បានសៀវភៅការងា​រ​ គឺជាជនជាតិខ្មែរដែលធ្វើការយកឈ្នួលពីនិយោជកណាមួយ​ (អនុឡោមតាមមាត្រា​៣២នៃច្បាប់ស្តីពីការងារ​)​ និងត្រូវចូលស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ​ (LACMS) ដែលមានគេហទំព័រ​ https://lacms.mlvt.gov.kh​ នៅសេវាលេខរៀងទី៦​ ដោយត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​, ​វិញ្ញបនបត្រមុខរបរ​កម្មករ​និយោជិត​ខ្មែរ​ (ចេញដោយ​និយោជក​) និងរូបថត​ ៤x៦​ ចំនួន​ ១សន្លឹក​៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម