ព័ត៌មានជាតិ
១សប្តាហ៍នេះមានជនជាតិវៀតណាមជាង២០០នាក់បានឆ្លងដែនចូលមកកម្ពុជា
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះមានជនជាតិវៀតណាមប្រមាណជាង២០០នាក់បានឆ្លងដែនចូលមកប្រទេសកម្ពុជាហើយត្រូវបានមន្ត្រីបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។
តាមរបាយការណ៍ដដែលបានបន្តថា ក្នុង១សប្តាហ៍នេះមានជនជាតិវៀតណាមនិងអ្នកដំណើរចូលតាមច្រកទ្វារព្រំដែនអន្តរជាតិនានាមានចំនួន២២៥នាក់ ក្នុងនោះជនជាតិវៀតណាមមានចំនួន២១០នាក់និង១៥នាក់ទៀតជាអ្នកដំណើរ។

ក្នុងចំណោម២២៥នោះក្នុងនោះនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១មានអ្នកដំណើរសញ្ជាតិវៀតណាម មកពីក្រុមហ៊ុន THAGRICO ចំនួន ១០៥នាក់ ស្រី៣០នាក់បានធ្វើដំណើរចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែខេត្តក្រចេះ។
អ្នកដំណើរទាំងនោះត្រូវបានក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេងស្ថិតនៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ។

នៅថ្ងៃថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១មានសិកា្ខកាមវៀតណាម៦០នាក់ ស្រី១៨នាក់អញ្ជើញមកបំពេញកម្មសិក្សាភាសាខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយធ្វើដំណើរតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតត្រូវបានក្រុមការងារយកទៅធ្វើចត្តាឡីស័កទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានជនជាតិវៀតណាមចំនួន៣៩នាក់ ស្រី១៣នាក់បានចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតត្រូវបានក្រុមការងារយកទៅធ្វើចត្តាឡីស័កទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។

ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១មានអ្នកដំណើរ១៥នាក់ស្រី០៣នាក់ចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិតត្រូវបានក្រុមការងារយកទៅធ្វើចត្តាឡីស័កទៅតាមវិធានការរបស់ក្រសួងសុខាភិបាលនិងនៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១មានអ្នកដំណើរសញ្ជាតិវៀតណាមមានចំនួន ០៦នាក់មកពីក្រុមហ៊ុន ដុងភូ ធ្វើដំណើរចូលប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែខេត្តក្រចេះហើយត្រូវបានក្រុមការងារចត្តាឡីស័កបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ហេង ហេង ស្ថិតនៅភូមិសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាលខេត្តក្រចេះ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត