ព័ត៌មានជាតិ
ចំណូលដែលបានពីដាក់លក់ដេញថ្លៃវត្ថុតាងនឹងយកទៅទុកក្នុងគណនីក្រសួងយុត្តិធម៌
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានបញ្ជាក់ថាការដាក់ដេញថ្លៃវត្ថុតាង/វត្ថុចាប់យកតាមការសម្រេចរបស់តុលាការគឺធ្វើឡើងតាមគោលការណ៍ដែលបានអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ច ហើយលុយដែលបានពីការដេញថ្លៃ និងត្រូវតម្កល់ទុកក្នុងគណនីរបស់ក្រសួងយុត្តិធម៌។

កាលពីថ្ងៃទី២១ ខែកុម្ភៈ គណៈកម្មការគ្រប់គ្រងនិងចាត់ចែងវត្ថុតាងបានសម្រេចប្រកាសដាក់ដេញថ្លៃវត្ថុតាងចាប់យកជាសំណល់អេតចាយរួមមានតូចចក្រក្រយានយន្ត ៤ ៥៤៤គ្រឿង របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ។
តម្លៃមូលដ្ឋានដែលត្រូវបានដាក់ដេញថ្លៃមានតម្លៃសរុបប្រមាណ ១៣ម៉ឺន៦ពាន់ដុល្លារអាមេរិក។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក សេង ឌីណា បានប្រាប់កម្ពុជាថ្មីថា វត្ថុតាង និងវត្ថុចាប់យកទាំងនោះធ្វើឡើងតាមសេចក្ដីសម្រេចរបស់តុលាការ ហើយការលក់ដេញថ្លៃម៉ូតូចាស់ៗនេះ ត្រូវធ្វើឡើង ដោយមានគោលការណ៍អនុញ្ញាតពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ស្របតាមប្រកាសរួម ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌។
លោកថា៖ «ចំណូលដែលបានពីការលក់ដេញថ្លៃនេះ នឹងត្រូវដាក់តម្កល់ទុកក្នុងគណនី ក្រសួងយុត្តិធម៍ ដែលអនុញ្ញាតដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ»។

ប្រកាសរួមស្ដីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាងបានសម្រចគណៈកម្មការគ្រប់គ្រងចាត់ចែងលើវត្ថុតាងទាំងអស់ដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។ វត្ថុតាងទាំងនោះមានទាំងចលនទ្រព្យ និងអចលនទ្រព្យ នឹងត្រូវធ្វើតាមនីតិវធីដេញថ្លៃដែលបានចែងក្នុងប្រកាសរួមនេះ ដោយចំណូលពីការចាត់ចែងវត្ថុតាងត្រូវបានកត់ត្រាទាំងស្រុងជាចំណូលថវិការដ្ឋ និងត្រូវបែងចែក ៨៩%ដល់គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង ១០%ចូលរដ្ឋ និង១%ទៅកាន់ក្រសួងសេដ្ឋកិច្ច៕
អត្ថបទដោយ ហ៊ុន សិរីឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?