Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្ទឹងត្រែងដាស់ស្មារតី ប្រជាពលរដ្ឋ​ឱ្យ​នាំគ្នា​រើសសំរាម​ដាក់​ក្នុងធុង​សំរាម​ ដើម្បីរួមចំណែកធ្វើឱ្យទីក្រុងស្អាត

បានផុស

នៅ

អភិបាលខេត្តស្ទឹងត្រែង ដាស់ស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យផ្លាស់ប្តូរឥរិយាបថពីការចោលសំរាម មកប្រទះឃើញសំរាម ត្រូវរើសដាក់ក្នុងធុងសំរាម ដើម្បីធ្វើឱ្យទីក្រុងស្អាត  ទាញយកប្រជាប្រិយ៍ភាពសម្រាប់ប្រកួតប្រជែង  យកជ័យលាគី ពានរង្វន់ផ្ការំដួលឱ្យបាន២ទងនៅឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​ប្រារព្ធ​ពិធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ នៅទីតាំងរង្វង់មូលព្រះភិរុណ មាត់ទន្លេ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត មានប្រសាសន៍ថា៖យើងទាំងអស់គ្នាមិនអាចឃើញសំរាមហើយ  ដើរវាង ឬរម្លងនោះទេ ត្រូវព្យាយាមនាំគ្នារើសដាក់ក្នុងធុងសំរាម ដើម្បី​សម្អាតបរិស្ថានទីក្រុងយើងតាមរយៈការរើសសំរាមឱ្យស្អាត។

លោក​មានប្រសាសន៍បន្ត​ថា នេះជាការផ្លាស់ប្តូរផ្នត់គំនិតដោយចាត់ទុកសំរាមជាសត្រូវរបស់យើង ហើយនាំគ្នាធ្វើឱ្យភូមិដ្ឋាន ទីសាធារណៈ មានសោភ័ណភាព   ការរស់នៅមានសុខភាពល្អ  ដើម្បីខេត្តស្ទឹងត្រែងទទួលបានជ័យលាភីផ្ការំដួល២ទងនៅឆ្នាំ២០២៥  យើងមិនហ៊ានរំពឹងរហូតទៅដល់រំដួល៣ទងនោះទេ ឆ្នាំមុនយើងបានមួយទងឥឡូវ ឆ្នាំនេះចាំយើងធ្វើសួនតេជោសន្តិភាពហើយ សួនបរវធិបតីហើយ យើងមានចំណតរថយន្តហើយ យើង សប្បាយចិត្តណាស់ធ្វើចំណតរថយន្តមិនទាន់បានប្រកាស ដាក់ឲ្យប្រើស្រួលបួលផង  ឃើញបងប្អូនយើងចូលទៅសំចតហើយ យ៉ាងនេះហើយ គឺ​ចាប់​ចេញ​ពី​ការយល់ដឹងរបស់ខ្លួនយើងទាំងអស់គ្នា។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានគាំទ្រស្មារតីភ្ញាក់រឮកនេះ ព្រោះភាពស្អាតផ្តើមចេញពីយើងទាំងអស់គ្នាមិនមែនចាំតែថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាំគ្នាចុះដើររើសសំរាម  និងសម្អាតបរិស្ថាននោះទេ។

លោកបន្ត​ថា តាមគណៈកម្មាធិការប្រកួតប្រជែងទីក្រុងស្អាត បានកំណត់លើ លក្ខណវិនិច្ឆ័យ មានពិន្ទុចាប់ពី៩០ទៅ១២០ទទួលបានស្លាកសញ្ញាផ្ការំដួល៣ទង-ពិន្ទុចាប់ពី៧២ទៅ៨៩ទទួលបានស្លាកសញ្ញាផ្ការំដួល២ទង-ពិន្ទុចាប់ពី៤៨ទៅ៧១ទទួលបានស្លាកសញ្ញាផ្ការំដួល១ទង។

លោក យេន រុន អនុប្រធានមន្ទីរបរិស្ដានខេត្តបានបញ្ជាក់ថា នេះ​ជា​លក្ខណៈសំខាន់ដែលប្រជាពលរដ្ឋយើងត្រូវប្រឹងប្រែងធ្វើឱ្យបាន ដើម្បីខេត្តយើងមានកិត្តិយស ដែលផ្តើមចេញពីការយល់ដឹងរបស់យើងទាំងអស់គ្នា ដូច្នេះ​សំណូមពរ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តារៀបចំទុកដាក់ វេចខ្ចប់សំរាម ឱ្យបានត្រឹមត្រូវ ព្រោះយើងមានទីលានចាក់សំរាម តាមលក្ខណៈបច្ចេកទេសហើយ អញ្ចឹងសូមកុំឲ្យដុត និងកុំបោះចោលពាសវាលពាសកាល  ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងសណ្ដាប់ធ្នាប់សារធារណៈ។

សូមបញ្ជាក់​ថា ដើម្បីសម្រេចលទ្ធផលទទួលស្លាកសញ្ញាផ្ការំដួល  ខេត្តត្រូវមានលទ្ធផលល្អទៅលើសូចនាករលម្លិតចំនួន៤១ និង១១៣លក្ខណៈវិនិច្ឆ័យ  ដូចជា

-ការគ្រប់គ្រងបរិស្ថាន

– ការគ្រប់គ្រងកាកសំណល់

-ភាពស្អាត

-ខ្សែក្រវ៉ាត់បៃតង

-ការបញ្ជ្រាបការយល់ដឹង

-សុវត្ថិភាពសុខភាពសាធារណៈ

-ហេដ្ឋារចនាសម្ព័ន្ធ

– និងសម្បទានទេសចរណ៍ជាដើម។ល។ ៕

ដោយ ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម