ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ប្រាប់មន្រ្តីជំនាញនៅខេត្តកោះកុងអនុវត្តការងារមូលនិធិជាតិជំនួយសង្គមប្រកបដោយសុក្រិតភាព
កោះកុង៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ក្រើនរម្លឹកដល់ក្រុមមន្រ្តីនៃប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុងដែលទើបតែងតាំងថ្មី ត្រូវបំពេញការងារប្រកបដោយសុក្រិតភាព ហើយតម្កល់ឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតតីតយុទ្ឋជន និងយុវនីតិសម្បទា លើកទឹកចិត្តដល់មន្រ្តីប្រឹងប្រែងបម្រើការងារ និងង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ និងការលើកកម្ពស់សុខុមាល ភាពរបស់អ្នកទទួលផលពីកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យកាន់តែល្អប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ការលើកឡើងយ៉ាងដូច្នេះរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ធ្វើឡើងរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរសង្គមកិច្ច អតតីតយុទ្ឋជន និងយុវនីតិសម្បទាខេត្ត។

លោក ជា សុមេធី ក៏ស្នើដល់ប្រធានសាខា និងមន្រ្តីសាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង ត្រូវរួមសហការគ្នា ពង្រឹងសាមគ្គីភាព និងភាពយោគយល់គ្នា ដើម្បីផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើតួនាទីភារកិច្ចការងារ ឱ្យបានល្អប្រសើរ ដើម្បីចៀសវាងការខ្វះចន្លោះនៃការងារណាប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏ហាមប្រាមផងដែរថា មិនត្រូវវាយប្រហារគ្នាករណីខ្វែងគំនិតលើបណ្តាញសង្គមនោះទេ។ យ៉ាងណាមិញចំពោះនីតិវិធីសម្ភាសន៍ពលរដ្ឋក្រីក្រដាក់បញ្ចូនកម្មវិធីជាតិជំនួយសង្គម អនុវត្តដោយប្រុងប្រយ័ត្ន និងសុក្រិតភាពបំផុត ដោយមិនត្រូវមានរឿងខុសក្រីតីកើតឡើង។

បើតាមប្រសាសន៍រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ប៉ុន្មានឆ្នាំមកនេះ រាជរដ្ឋាភិបាលបានចំណាយប្រមាណ១៣០០លានរៀលសម្រាប់កម្មវិធីមូលនិធិជំនួយសង្គម ដើម្បីគាំទ្រដោះស្រាយលើកកម្ពស់សេវាសង្គមកិច្ច សេវាស្តារជនរងគ្រោះ និងគាំពារសង្គមជាដើម។
បន្ទាប់ពីការណែនាំរបស់លោក ជា សុមេធី គឺលោកស្រីមិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការប្រកាសតែងតាំងប្រធាន អនុប្រធាន និងមន្រ្តីនៃសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ហើយលោកស្រីរំពឹងទុកជាមុនថា ក្រុមមន្រ្តីសាខាមូលនិធិជំនួយសង្គមខេត្តកោះកុង នឹងប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនតម្លាភាព និងប្រសិទ្ធភាពតាមការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា។

លោក គង់ សុមុន្នី ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង តាំងចិត្តយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខថ្នាក់ដឹកនាំថា ខ្លួននឹងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ផែនការយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កម្មវិធីផ្តល់សេវារបស់មូលនិធិជាតិជំនួយសង្គម និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត។
បើតាមលោក គង់ សុមុនី បានថ្លែងអំណរអរគុណដល់ថ្នាក់ដឹកនាំដែលបានផ្តល់ទំនុកចិត្តដល់ខ្លួនឱ្យឡើងធ្វើជាប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកោះកុង។ ការងារបន្ត លោកពង្រឹងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្តតាមក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល ដើម្បីបម្រើឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ និងចូលរួមសិក្សា ស្វែងយល់បន្ថែមពាក់ព័ន្ធនឹងកម្មវិធីជាតិជំនួយសង្គម តាមរយៈការបណ្តុះបណ្តាលរបស់មូលនិធិជាតិជំនួយសង្គម ដើម្បីអភិវឌ្ឍន៍ខ្លួនស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យទំនើប។

យោងតាមលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតតីតយុទ្ឋជន និងយុវនីតិសម្បទា បានបង្ហាញថា ចាប់ពីថ្ងៃទី១ខែមេសា ឆ្នាំ២០២៤ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ សេវាគាំទ្រការអនុវត្តកម្មវិធីគាំពារសង្គមក្នុងខេត្ត បានអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារសរុបគ្រួសារមានបណ្ណសមធម៌ ក្រីក្រកម្រិត១ ក្រីក្រកម្រិត២ បានចុះឈ្មោះចូលកម្មវិធីចំនួន៧.៩៦៥គ្រួសារ។ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំចំនួន៣៩០នាក់ និងអ្នកអនុវត្តលក្ខខណ្ឌពិនិត្យសុខភាពសរុប៩៩៩ករណី។
ជនចាស់ជរាអាយុ៦០ឆ្នាំឡើងទៅចំនួន៤.៤២៩នាក់។ ជនមានពិការភាពចំនួន១៨១នាក់ និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ចំនួន២៤នាក់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?