Connect with us

ព័ត៌មានជាតិ

លោក ចាន់ ដារ៉ុង ៖ រាជរដ្ឋាភិបាល​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​នៅ​ទី​ជន​បទ

បានផុស

នៅ

កំពត ៖ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ​ បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលដីល្បាយក្រួសមួយ​ខ្សែ​ដែល​មានប្រវែង ៥៥០០ ម៉ែត្រដែលស្ថិតនៅក្នុងភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះ លោក​រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ​បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជា​សេនាធិការ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅតាមទីជនបទ គឺធ្វើយ៉ាងណា​ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ផ្លូវល្អ​ដើម្បីធ្វើដំណើរ និង មានទឹកស្អាតប្រើប្រាស់ ហើយមានអនាម័យក្នុងការ​រស់នៅប្រចាំថ្ងៃមានជីវភាពធូរធារនិងមានសុខភាពល្អរឹងមាំ។

លោក​ចាន់ រ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ហើយតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងគិតគូរធ្វើយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដូចជា ការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ អនាម័យ និងទឹកស្អាតជាដើមជូនពលរដ្ឋ។

នៅក្នុងឱកាសនោះដែរ លោកចាន់ រ៉ុង រដ្ឋលេខាធិការបានស្នើដល់ បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្តាយផ្លូវ សូមចូលរួម​សហការ​ជាមួយក្រុមការងារសាងសង់ផ្លូវមកពី នាយកដ្ឋានស្ថាបនា និងវិស្វកម្មរបស់ក្រសួងមហាផ្ទៃឲ្យបានល្អ  និងមានការយោគយល់ខ្ពស់ ចំពោះផលប៉ះពាល់ផ្សេងៗអំឡុងពេលស្ថាបនាផ្លូវ  ដើម្បីឲ្យដំណើរការសាងសង់ផ្លូវប្រព្រឹត្តិទៅរលូត និងរួចរាល់បានឆាប់រហ័សតាមការគ្រោងទុក។

លោក ចាន់ រ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើទៅដល់ក្រុមវិស្វកម្មផងដែរថា ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់បានរួចរាល់ មុនរដូវភ្លៀងធ្លាក់ ប៉ុន្តែត្រូវគោរពតាមបទដ្ឋានបច្ចេកទេសដែលក្រសួងបានកំណត់ជូន។

សូមបញ្ជាក់ថា ការស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខមួយ ០៣កន្លែង,  លូមូលមុខពីរ ០១កន្លែង លូប្រអប់មុខមួយ ០១កន្លែង និងលូប្រអប់មុខពីរ ០១កន្លែង ស្ថិតនៅភូមិព្រៃកឹក ឃុំប្រាសាទភ្នំខ្យង,  នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ការសាងសង់ផ្លូវគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​តុលាការ​ធម្មនុញ្ញ​សម្រេច​ជាឯកច្ឆ័ន្ទ​បណ្តេញ​លោក Yoon ​Suk Yeol ពីអំណាច​​ជាផ្លូវការ​

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ទីផ្សារភាគហ៊ុនអាមេរិក ធ្លាក់ចុះធ្ងន់ធ្ងរជាប្រវត្តិសាស្រ្ត ក្រោយ ត្រាំ ប្រកាសពន្ធម្សិលមិញ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

​តើ​នឹងមានអ្វីកើត​ឡើង បើលោក Yoon ត្រូវ​បាន​​បណ្តេញចេញពីអំណាច​?

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្ត្រីការពារជាតិ ផ្ដាំកងទ័ពជើងទឹកបន្តការពារសន្តិសុខផ្ទៃសមុទ្រឱ្យកាន់សកម្ម

សេដ្ឋកិច្ច៣៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយ​ការ​ដំឡើង​​ពន្ធរបស់អាមេរិក

ព័ត៌មានជាតិ២៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

សេដ្ឋកិច្ច១៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានជាតិ២៣ ម៉ោង មុន

នីតិកាលទី៧ នៃរដ្ឋសភា មានតំណាងរាស្ត្រចំនួន ៦រូប ជាខ្មែរឥស្លាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ១៩ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម