ព័ត៌មានជាតិ
មុខសញ្ញាចាយលុយសែនពេលរាត្រី ត្រូវពលរដ្ឋចាប់បានពីរនាក់
ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាបន្លំយកលុយសែន(លុយក្លែងក្លាយ)ដើរចាយពេលរាត្រី ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនបាន២នាក់ រួចប្រគល់ឲ្យសមត្ថកិច្ច ក្រោយពីបានជិះម៉ូតូកង់បី របស់បុរសចំណាស់ម្នាក់។ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្លូវសហព័ន្ធរុស្ស៊ី ផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូកង់បីបាននិយាយប្រាប់ថា នៅមុនពេលកេីតហេតុគាត់ឃេីញបុរស២នាក់ ឈរជិតផ្សារផ្លូវ ១០០២ សង្កាត់ភ្នំពេញថ្មី ហើយពួកគេបានហៅម៉ូតូកង់បីរបស់គាត់ជិះមកម្តុំផ្សារទឹកថ្លា ក្នុងតម្លៃ៥ពាន់រៀល។ លុះពេលដឹកមកដល់នៅផ្សារទឹកថ្លា ជនសង្ស័យម្នាក់បានយកលុយដុល្លារក្រដាស់៥ដុល្លារអោយគាត់ តែគាត់ពុំមានលុយអាប់។

បុរសម្ចាស់កង់បីបានបន្តថា នៅពេលនោះគាត់បានឱ្យជនសង្ស័យទៅដូរឱ្យគាត់ តែដោយមានការសង្ស័យគាត់ក៏យកលុយមកពិនិត្យ ដោយគាត់និយាយថា លុយក្លែងក្លាយទេក្មួយ ចំណែកឯក្រុមជនសង្ស័បានតបវិញថា លុយក្លែងក្លាយឯណា គេទេីបដូរអោយមុននឹងមិញ។ ម្ចាស់ម៉ូតូកង់បីបានពិនិត្យម្តងទៀត ទើបដឹងថា ពិតជាលុយដុល្លារសែនមែន ស្រាប់តែជនសង្ស័យទាំង២នាក់នាំគ្នារត់តែម្តង។

ភ្លាមៗបុរសម្ចាស់កង់បីបានស្រែកឱ្យគេជួយចាប់ ទើបផ្អើលប្រជាពលរដ្ឋជួយដេញចាប់បានជនសង្ស័យទាំង២ និងឆែកឆេររកឃើញលុយដុល្លារសែនជាច្រើនសន្លឹក។ ជនសង្ស័យបាននិយាយថា មកពីពួកខ្លួនអត់លុយ និងមិនដឹងរកវិធីអ្វីទើបប្រើវិធីបែបនេះ។ ក្រោយពេលកេីតហេតុប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗ និងប្រគល់ជនសង្ស័យ២នាក់ឲ្យសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លាដេីម្បីចាត់ការតាមនិតិវិធីបន្ត៕
អត្ថបទ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?