Connect with us

ព័ត៌មានជាតិ

រដ្ឋសភាជំរុញខេត្តស្ទឹងត្រែងខិតខំបង្កើនការទាក់ទាញវិនិយោគឱ្យបានច្រើនថែមទៀត

បានផុស

នៅ

រដ្ឋសភា តាមរយៈគណៈកម្មការជំនាញទី៣ របស់ខ្លួន បានជំរុញឱ្យរដ្ឋបាលខេត្តស្ទឹងត្រែងបង្កើនការទាក់ទាញក្រុមហ៊ុនវិនិយោគមកដាក់ទុនវិនិយោគក្នុងខេត្តឱ្យបានច្រើនថែមទៀត ពិសេសយកចិត្តទុកដាក់លើវិស័យកសិកម្ម ក៏ដូចជាបង្កើនកិច្ចខិតខំដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះឱ្យកាន់តែមានភាពប្រសើរឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញដូច្នេះរបស់សភា បានធ្វើឡើងតាមរយៈគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការ ដែលបានអញ្ជើញជួបប្រជុំដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

ជំនួបកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាខេត្តស្ទឹងត្រែង គឺដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសលើការងារធ្វើកសិកម្ម ការងារវិនិយោគរបស់ខេត្ត និងបញ្ហាប្រឈម ដើម្បីរួមគ្នារកដំណោះស្រាយក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

តាមការបញ្ជាក់របស់លោក ឡូយ សុផាត កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ តែគោលបំណងសំខាន់ គឺឈ្វេងយល់ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។

ថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ទីរជំនាញ បានរាយការណ៍ជូនគណៈកម្មការរដ្ឋសភានូវស្ថានភាពទូទៅ លទ្ធផលការងារដែលសម្រេចបាន និងពិភាក្សាពីការអនុវត្តច្បាប់ បញ្ហាប្រឈម និងសំណូមពរ ពាក់ព័ន្ធនឹងវិស័យខាងលើ។ លើសពីនេះ ខេត្តបានបញ្ជាក់ពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន​ ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

រដ្ឋបាលខេត្តស្ទឹងត្រែង ដែលមានលោក សរ សុពុត្រា ជាអភិបាលខេត្ត បានរៀបចំដាក់ចេញផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំក្នុងអាណត្តិរបស់ក្រុមប្រឹក្សា ព្រមទាំងផែនការយុទ្ធសាស្ត្រថវិកាតាមអង្គភាពថវិការបស់មន្ទីរជំនាញក្នុងខេត្តប្រចាំឆ្នាំនីមួយៗ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការកៀរគរធនធានវិនិយោគរបស់ផ្នែកឯកជនឱ្យមកដាក់ទុនវិនិយោគក្នុងខេត្ត។ បើតាមលោកអភិបាលខេត្ត ប្រាក់ទៅកាន់ប្រតិភូសភា ថ្មីៗនេះ ក៏បានរៀបចំដាក់ចេញនូវអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋបាលខេត្ត ជាមួយក្រុមហ៊ុនឯកជនមួយលើការគាំទ្រគម្រោងវិនិយោគដំណាំកសិកម្ម និងចិញ្ចឹមសត្វ។

ជាក់ស្តែងក្នុងខេត្តមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១២ក្រុមហ៊ុន មានផ្ទៃដីសរុប ៩៨.៧៤០ហិកតា និងបានធ្វើការដាំដុះសរុប ២០.២៤៣ហិកតា និងការចិញ្ចឹមជ្រូក ១២.៥០០ក្បាល និងមានក្រុមហ៊ុនវារីអគ្គិសនីចំនួន ១ក្រុមហ៊ុន កំពុងប្រតិបត្តិការ ដោយក្រុមហ៊ុន Hydropower Lower SeSan II មានអានុភាព ៤០០មេហ្គាវ៉ាត់ ព្រមទាំងស្ថានីយ៍ភ្ញាស់ពូជត្រីមួយកន្លែងដែលគ្រប់គ្រងដោយរដ្ឋបាលជលផលថ្នាក់ជាតិ។

ចំណែកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បង្កបង្កើនផលដំណាំស្រូវបាន ២៨.៥៩២ហិកតា ស្មើនឹង១០៣,៦% នៃផែនការ ដែលបរិមាណផលស្រូវទទួលបាន៧៨.៣៨៨តោន គិតជាអង្ករស្មើនឹង៤៣.៦៤៦តោន លើសតម្រូវការស្បៀងសម្រាប់ប្រជាជន១៨៣.៤៧៧នាក់។ ដំណាំសាកវប្បកម្មអនុវត្តបាន ១៩.៤២៩ហិកតា គឺបរិមាណផលសរុប ១២៧.០៥៣តោន។ ដំណាំឧស្សាហកម្មអនុវត្តបាន ១០៩.៦៩៥ហិកតា បរិមាណផលសរុប ៧៩៧.៣៧៤តោន។ សហគមន៍ អភិវឌ្ឍន៍កសិកម្មសរុប៣៩សហគមន៍ មានទុនសរុប៥៩៤.៦០០.៥១០រៀល សមាជិក៤.៣៥៩នាក់ និង សហគមន៍ព្រៃឈើមាន ២១សហគមន៍ ដែលមានផ្ទៃដីព្រៃ ៣៧.៧៥១ហិកតា មានសមាជិក ៧.០៦១គ្រួសារ ស្មើនឹង ១៦.៨៦២នាក់។

ប្រធានគណៈកម្មការទី៣ រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថា្នក់ដឹកនាំខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរឱ្យកោតសរសើរ ជាប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល។ លោកក៏បានកត់សម្គាល់នូវបញ្ហាប្រឈមដែលខេត្តបានជួបប្រទះ ដោយបានលើកទឹកចិត្ត និងជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងសហការីទាំងអស់ រួមគ្នាខិតខំបំពេញការងារបន្ថែមទៀត ក្នុងការដោះស្រាយរាល់បញ្ហាប្រឈមទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម