Connect with us

ព័ត៌មានជាតិ

អាណាព្យាបាលពលករខ្មែរ៖ ការបញ្ចុះបញ្ចូលពល ករឲ្យចូលរួមធ្វើបាតុកម្ម ជាល្បិចខ្ចីខ្នងយុវជនចម្លងភក់របស់ក្រុមអ្នកនយោបាយប្រឆាំង

បានផុស

នៅ

អាណាព្យាបាល ក្រុមគ្រួសារ របស់ពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េបានលើកឡើងថា ការបញ្ចុះបញ្ចូលយុវជន កូនៗចៅៗដែលជាពលករខ្មែរនៅបរទេសឱ្យចូលរួមធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេស ជាល្បិច កលខ្ចីខ្នងពលករចម្លងភក់ ហើយក្នុងនាមជារាស្រ្តមានឈាមជ័រជាខ្មែរ ត្រូវមានគុណធម៌សម្រាប់ជាតិមាតុភូមិ។ ទន្ទឹមនឹងនេះអាណាព្យាបាលមានការព្រួយបារម្ភចំពោះសុវត្ថិភាព និងនិរន្តរភាពការងារកូនៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរធ្វើបាតុកម្មជារើយៗពីសំណាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកតា ខិត ទូច ជាអាណាព្យាបាលពលករដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានបង្ហាញពីការព្រួយបារម្ភខ្លាំងណាស់ចំពោះកូនៗចៅៗរបស់ខ្លួន បន្ទាប់ពីមានការកៀរគរឱ្យមានការធ្វើបាតុកម្មប្រឆាំងជាតិខ្លួនឯងនៅលើទឹកដីបរទេសជារើយៗដូច្នេះ ដែលទង្វើទាំងនេះលោកតាចាត់ទុកថាជាការបង្កើតភាពចលាចលខ្លាំងណាស់សម្រាប់ជាតិមាតុភូមិ។ ការធ្វើឱ្យមានភាពចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស វាប៉ះពាល់ណាស់ដល់កិត្តិយសជាតិ ធ្វើឱ្យបរទេសដៀលត្មះមកលើជាតិខ្លួនឯង ជាពិសេសប៉ះពាល់ដល់ការងាររបស់ខ្លួនឯងដែលជាពលករធ្វើការនៅបរទេសតែម្តង។ លោកតាបានសង្កត់ធ្ងន់ថា ក្នុងនាមជាពលករដែលមានឈាមជាខ្មែរ ដែលចាកចេញពីប្រទេសកំណើតទៅធ្វើការនៅបរទេស ហើយត្រលប់មកវាយប្រហារលើទឹកដីប្រទេសកំណើតខ្លួនឯង វាមិនត្រឹមត្រូវនោះឡើយ។ តួនាទីនិងកាតព្វកិច្ចរបស់យើងត្រូវតែមានសម្រាប់ជាតិ ប្រសិនបើការប្រព្រឹត្តរបស់បុគ្គលជាពលរដ្ឋខ្មែរធ្វើឱ្យបរទេសវាយតម្លៃលើប្រទេសខ្លួនឯង វាជារឿងដ៏អាក្រក់ណាស់សម្រាប់ជាតិមាតុភូមិរបស់ខ្លួន។

លោកតាផ្តាំទៅកូនៗចៅៗដែលជាពលករខ្មែរកំពុងធ្វើការនៅប្រទេសកូរ៉េ សូមកុំចាញ់បោកការឃោសនាឱ្យមានបាតុកម្ម វាជាល្បិចកលរបស់ក្រុមប្រឆាំងទាំងស្រុង។ សូមជឿជាក់មកលើថ្នាក់ដឹកនាំដែលខិតខំណាស់ សូម្បីតែទៅធ្វើការនៅប្រទេសកូរ៉េបានចំណូលខ្ពស់នេះក៏ជាការខិតខំរបស់ថ្នាក់ដឹកនាំដែរ។ ដូច្នេះក្នុងនាមជាមនុស្ស ជាឈាមខ្មែរ ត្រូវមានចិត្តស្មោះត្រង់ និងមានគុណធម៌ដល់ជាតិ។

ដោយឡែកលោកតា ម៉ៅ យី ជាអាណាព្យាបាលរបស់ពលករនៅសាធារណរដ្ឋកូរ៉េ បានលើកឡើងពីក្តីព្រួយបារម្ភចំពោះការធ្វើឱ្យមានបាតុកម្មជារើយៗពីសំណាក់អតីតក្រុមអ្នកនយោបាយនៅក្រៅប្រទេសដោយគ្មានបានការអ្វីនោះឡើយ។ លោកតាបានប្រដូចការកៀរគរពលករខ្មែរឱ្យចូលរួមបាតុកម្មនេះ គឺជាការផ្តល់គុណវិបត្តិមួយដល់ពលករដោយមិនដឹងខ្លួន ខណៈពួកគេកំពុងមានសុវត្ថិភាព មានសិទ្ធិជ្រកកោណ និងកំពុងធ្វើការនៅបរទេសដើម្បីរកប្រាក់ផ្ញើរមកក្រុមគ្រួសារ។ លោកតាបានសង្កត់ធ្ងន់ថា កន្លងមកជាបទពិសោធន៍ហើយរាល់ការធ្វើបាតុកម្មដែលគ្មានអ្វីជាដុំកំភួននោះទេ ក្រៅពីបង្កឱ្យមានចលាចលពីសំណាក់ខ្មែរលើទឹកដីបរទេស។ លោកចោទសួថា តើនណាថាការធ្វើបាតុកម្មគឺជាដំណោះស្រាយ? គ្មាននោះទេបាតុកម្មបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ ជាពិសេសប៉ះពាល់ដល់ស្ថានភាពការងាររបស់ពលករលើទឹកដីបរទេស។ វាសមមុខណាស់មែនទេ ដែលខ្មែរខ្លួនឯង វាយប្រហារទឹកដីកំណើតខ្លួនឯង នៅលើទឹកដីបរទេស?

លោកតាផ្តាំទៅកូនចៅគ្រប់ៗគ្នាដែលកំពុងធ្វើការនៅប្រទេសកូរ៉េ សូមស្ងប់ស្ងាត់បន្តធ្វើការជាធម្មតា កុំជ្រួលជ្រើមតាមការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ពីព្រោះពួកគេបាននិងកំពុងបោកប្រាស់កូនចៅហើយ។ លោកតាថា បន្ទាប់ពីមានបាតុកម្មរួច ពួកទាំងនោះគេបានវិលត្រលប់ទៅប្រទេសដែលពួកគេរស់នៅ មិនមែនប្រទេសកូរ៉េនោះទេ ដូច្នេះប្រសិនបើប៉ះពាល់ដល់កន្លែងធ្វើការ នោះអ្នកដែលរងផលប៉ះពាល់គឺពលករ មិនមែនអ្នកកៀរគរធ្វើបាតុកម្មនោះឡើយ។

គួរបញ្ជាក់ថា ការលើកឡើងពីក្តីព្រួយបារម្ភរបស់អាណាព្យាបាលនិងក្រុមគ្រួសារពលករខ្មែរបែបនេះ បន្ទាប់ពីមានការកៀរគរពលករខ្មែរនៅសាធារណរដ្ឋកូរ៉េសារជាថ្មីពីសំណាក់ក្រុមអតីតអ្នកនយោបាយប្រឆាំងជ្រុលនិយម ដើម្បីចូលរួមបាតុកម្មប្រឆាំងដំណោះស្រាយរបស់រាជរដ្ឋាភិបាលលើករណីកោះគុតជាមួយភាគីថៃ។ នេះពុំមែនលើកទីមួយទេដែលអតីតក្រុមអ្នកនយោបាយប្រឆាំងទាំងនេះបានកៀរគរពលរដ្ឋខ្មែរធ្វើបាតុកម្ម ក៏ប៉ុន្តែពុំមានពលករខ្មែរច្រើនលើសលុបចូលរួមសកម្មភាពរបស់ពួកគេនោះទេ ពីព្រោះពលករបានយល់ឃើញថាការធ្វើបាតុកម្មរបស់ក្រុមប្រឆាំងគឺគ្មានខ្លឹមសារដែលអាចដោះស្រាយបញ្ហាបាននោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម