Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ រំពឹងថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌា នឹងកាន់តែពង្រីក លើការអភិវឌ្ឍធនធានមនុស្ស និង វិស័យ TVET កម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រំពឹង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង ឥណ្ឌា នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​វិស័យ TVET របស់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​រំពឹង​នេះ ក្នុង​ឱកាស លោក ហេង សួរ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា នា​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​រសៀល​ថ្ងៃ​ទី ២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដើម្បី​បញ្ជាក់​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា និង ឥណ្ឌា និង ដើម្បី​ស្វែងយល់​អំពី​វិស័យ​សក្ដានុពល​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី។

នា​ឱកាស​នោះ​ដែរ លោក ហេង សួរ បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ លោក Vanlalvawna Bawitlung ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា។ ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រី រំពឹង​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង ឥណ្ឌា នឹង​កាន់តែ​ត្រូវ​បាន​ពង្រឹង និង​ពង្រីក លើ​វិស័យ​ជាច្រើន ជាពិសេស​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង វិស័យ TVET របស់​កម្ពុជា។ ក្នុង​ន័យ​នេះ លោក ហេង សួរ បាន​បញ្ជាក់​ការ​ស្វាគមន៍​ក្នុង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់​ឥណ្ឌា ជាមួយ​គ្រឹះស្ថាន TVET របស់​កម្ពុជា ដែល​នឹង​ជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង កម្លាំង​ពលកម្ម​ជំនាញ​ដែល​ទទួលស្គាល់​រវាង​ប្រទេស​ទាំងពីរ។

ជាមួយ​គ្នា​នេះ លោកVanlalvawna Bawitlung បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់ លោក ហេង សួរ ក្នុង​ការ​បង្កើត​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ TVET រវាង​ប្រទេស​ឥណ្ឌា ជាមួយ​កម្ពុជា។

ទន្ទឹម​នេះ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​លើក​ឡើង​ថា កម្ពុជា មាន​សក្ដានុពល​លើ​វិស័យ​ជា​ច្រើន ដែល​នឹង​អាច​ជំរុញ​ដល់​កិច្ច​សហ​ប្រតិបត្តិការ និង ទំនាក់ទំនង​រវាង​ឥណ្ឌា និង កម្ពុជា កាន់តែ​ស៊ីជម្រៅ​ថែមទៀត៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម