ព័ត៌មានជាតិ
ក្រោយបញ្ចប់ងារជាឧកញ៉ា លោក ឌួង ឆាយ បានសម្រេចចិត្តទៅសាងផ្នួស
អតីតឧកញ៉ា ឌួង ឆាយ ក្រោយចែកផ្លូវការជាមួយភរិយា និងត្រូវបានបញ្ចប់ងារឧកញ៉ា កាលពេលថ្មីៗនេះ បានសម្រេចចិត្តទៅសាងផ្នួសបួសជាសង្ឃ ដើម្បីតបស្នងសង់គុណលោកអ្នកមានគុណ ព្រមទាំងដើម្បីរំដោះគ្រោះនិងកម្មពារទាំងពួង នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នាវត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសបុករបស់លោក ឌួង ឆាយ បានឲ្យដឹងមុននេះ។

លោក ឌួង ឆាយ បានថ្លែងថា “ខ្ញុំបាទ បានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង”។

គួររម្លឹកថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យដកគោរមងារជា ឧកញ៉ា របស់លោក ឌួង ឆាយ បន្ទាប់ពីបែកធ្លាយវីដេអូប្រើហិង្សាលើអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា។ លោក ឌួង ឆាយ បានទទួលគោរមងារជាឧកញ៉ានៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក