ព័ត៌មានជាតិ
ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គពិនិត្យឱ្យយោបល់លើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម
ភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រឹទ្ធសភាបានបន្តបើកសម័យប្រជុំពេញអង្គជាវិសាមញ្ញ ដើម្បីពិនិត្យឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរដ្ឋសភាបានអនុម័តរួច កាលពីដើមសប្ដាហ៍មុន។

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានលើកយករបៀបវារៈចាំបាច់ចំនួន៣ មកប្រជុំក្រោមអធិបតីដឹកនាំរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តំណាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ របៀបវារៈចាំបាច់ចំនួន៣នោះ មាន១.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ២.ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និង៣.កំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

ក្រោយពីបានពិនិត្យ និងពិភាក្សាទៅតាមរបៀបវារៈនីមួយៗរួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៩:៣០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដោយមានរបៀបវារៈចំនួនពីរ គឺពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងលើសេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

ជាការកត់សម្គាល់ សម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកនេះ គ្រោងដឹកនាំក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ប៉ុន្តែដោយសារសម្ដេចតេជោ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ ក៏អវត្តមានក្នុងការដឹកនាំសម័យប្រជុំជាវិសាមញ្ញនេះ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានឆ្លងជំងឺកូវីដ១៩ និងត្រូវអវត្តមានពីកម្មវិធីមួយចំនួន រួមទាំងសម័យប្រជុំពេញអង្គព្រឹទ្ធសភា ព្រឹកនេះ ពិសេសការចូលគាល់ព្រះមហាក្សត្រ នាថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក