Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យ ហ្លួង ម៉ែ ផ្តល់ជូនការពិនិត្យជំងឺមហារីកមាត់ស្បូន ដល់ពលរដ្ឋងាយរងគ្រោះ ដោយឥតគិតថ្លៃ

បានផុស

នៅ

មន្ទីរពេទ្យ ហ្លួង ម៉ែ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយឥតគិតថ្លៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានកិច្ចសហការជាមួយ អង្គការនគរទេព មន្ទីរពេទ្យ ហ្លួង ម៉ែ នឹងផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន (Cervical Cancer Screening) ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋងាយរកគ្រោះ ចាប់ពីអាយុ២១-៦៥ឆ្នាំ (សម្រាប់អ្នកធ្លាប់មានដៃគូ)។ ការផ្តល់ជូននេះ មានចំនួនកំណត់ លោកអ្នកអាចអញ្ជើញទៅចុះឈ្មោះមុន ចាប់ពីថ្ងៃទី១ ខែមីនា តទៅ ចាប់ពីម៉ោង ៨៖៣០-១១៖៣០។

បើតាមក្រសួងសុខាភិបាល ជំងឺមហារីកមាត់ស្បូន ត្រូវបានគេប្រសិទ្ធនាមថាជា “ឃាតកលាក់មុខ” ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកមាត់ស្បូន បង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះ ជាមូលហេតុចម្បងទី៤ នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។

នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទដែលកើតទៅលើស្ត្រីគ្រប់វ័យ ដោយយោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១ ១៣៥ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណី បានស្លាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម