ព័ត៌មានជាតិ
បុរសកសិករ ដើរជាន់មីនប្រឆាំងមនុស្ស បណ្តាលឱ្យខ្ទាំប្រអប់ជើង
នៅថ្ងៃទី២៦ ខែកុម្ភ: ២០២៥ មានពលរដ្ឋឈ្មោះ លី ចាន់មី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ បានដើរជាន់មីនប្រឆាំងមនុស្ស ក្នុងកំឡុងពេលកាត់ស្មៅក្នុងចម្ការ នៅចំណុចអូរកងឈ្លប ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្តាលឱ្យខ្ទាំប្រអប់ជើងស្តាំ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពថ្មដា។ នេះបើតាមអាជ្ញាធរមីន។

ជាមួយគ្នានេះ អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ។ នៅពេលប្រទះឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល។

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា បន្ទាប់ពីប្រវត្តិសាស្រ្តជាអកុសលអស់ជាង ៣ទសវត្ស កម្ពុជារយៈពេល ៣២ឆ្នាំនេះ បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣ ២៩៧ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់។ យ៉ាងណាមិញលោក បញ្ជាក់ថា៖«កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ»។

គិតពីឆ្នាំ ១៩៩២ មកទល់បច្ចុប្បន្ននេះ កម្ពុជាបានប្រកាសរាជធានី ខេត្តចំនួន ១៥ ជាខេត្តអស់មីនរួមមាន ខេត្តស្ទឹងត្រែង កែប ព្រៃវែង រាជធានីភ្នំពេញ ព្រះសីហនុ កណ្តាល ស្វាយរៀង តាកែវ កំពត កំពង់ឆ្នាំង កំពង់ចាម កំពង់ស្ពឺ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តក្រចេះ។ ចំណែកខេត្តពោធិ៍សាត់ ដែលបុរសជាកសិកររងគ្រោះដើរជាន់មីនប្រឆាំងមនុស្សនោះ ពុំទាន់ប្រកាសជាខេត្តអស់មីននៅឡើយទេ។
គួររំឭកថា កាលពីខែមករា ឆ្នាំ ២០២៥ ថ្មីៗនេះ បុគ្គលិកដោះមីនចំនួន ០២នាក់ បានបាត់បង់ជីវិត ក្នុងពេលបំពេញប្រតិបត្តិការរាវរកមីន ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ