Connect with us

ព័ត៌មានជាតិ

នគរបាលកម្ពុជា និងរុស្សី គាំទ្រគ្នាប្រយុទ្ធប្រឆាំង​បទល្មើសឆ្លងដែនគ្រប់ប្រភេទ

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងស្ថាប័នអនុវត្តនៃប្រទេសរុស្សី បានឯកភាពគាំទ្រគ្នាទៅវិញទៅមកដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ភាគីទាំងពីរក៏បានឯកភាពវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានជាមួយគ្នាជាយូរមកហើយលើគ្រប់វិស័យ ទាំងកម្រិតរាជរដ្ឋាភិបាល ជាពិសេសរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសហព័ន្ធសរុស្សី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកអាណាតូលី បូរ៉ូវីក (ANOTOLI BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរក៏បានប្ដេជ្ញាអនុវត្តឱ្យបានភ្ជាប់ភ្ជួន និងមានភាពរីកចំរើនទៅលើសន្ធិសញ្ញា រឺកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។

នគរបាលកម្ពុជា និងរុស្សី ក៏បានឯកភាពបន្តគាំទ្រគ្នាវិញទៅមកទៅលើកិច្ចសហប្រតិបត្តិការរវាងអង្គភាពនគរបាលអន្តរជាតិ(Interpol) នៃប្រទេសទាំងពីរ​ នៅគ្រប់វេទិការអន្តរជាតិ។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាល​Interpol កម្ពុជា​ ដែលជាស្ថាប័នអនុវត្តច្បាប់មានភារកិច្ចរួមសហការដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនទៅវិញទៅមក ក៏ដូចជាការជួយជ្រោមជ្រែងគ្នាផ្នែកច្បាប់ពាក់ព័ន្ធទៅនឹងវិស័យព្រហ្មទណ្ឌ​ និងមុខសញ្ញារត់គេចខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម