ព័ត៌មានជាតិ
ក្រសួងការងារ ណែនាំ នាយកសហគ្រាស, គ្រឹះស្ថាន និងកម្មករនិយោជិត ឱ្យអនុវត្តន៍វិធានការណ៍សុខាភិបាល ដើម្បីកាត់បន្ថយជំងឺមិនឆ្លង
ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជជីវៈ បានចេញសេចក្តីណែនាំ ស្តីពីការលើកកម្ពស់ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាពរបស់កម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះសា្ថន ដោយតម្រូវឱ្យអនុវត្តន៍វិធានការណ៍សុខាភិបាល ដើម្បីកាត់បន្ថយ កត្តាហានិភ័យចម្បង នៃជំងឺមិនឆ្លង រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។
ម្ចាស់, ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តវិធានការណ៍សុខាភិបាលដូចខាងក្រោម៖
ទី១– ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន
-ត្រូវរៀបចំឱ្យមានការផ្តល់សេវាពិនិត្យ និងព្យាបាលបឋមនៅតាមសហគ្រាស គ្រឹះស្ថាន សម្រាប់ កម្មករនិយោជិតរបស់ខ្លួន
-ជំរុញការបណ្ដុះបណ្តាល និងអប់រំដល់កម្មករនិយោជិតអំពីភាពចាំបាច់នៃឥរិយាបថរស់នៅប្រកប ដោយសុខុមាលភាព ដើម្បីអាចចជៀសផុតពីជំងឺមិនឆ្លងដែលបណ្តាលមកពីរបបអាហារគ្មាន សុខុមាលភាព កង្វះសកម្មភាពរាងកាយរាប់បញ្ចូលទាំងការធ្វើលំហាត់ប្រាណ ការប្រើប្រាស់ ផលិតផលថ្នាំជក់ និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់
-ចាក់ផ្សាយសារសំឡេង ឬវីដេអូអប់រំ និងបិទផ្សាយផ្ទាំងព័ត៌មានអំពីវិធានការបង្ការជំងឺមិនឆ្លង នានានៅតាមទីតាំងដែលកម្មករនិយោជិតងាយមើលឃើញ ស្តាប់ឮ និងអានបាន ដូចជា នៅតាម ច្រកចេញ-ចូល ឬនៅក្នុងអគារផលិតកម្ម បន្ទប់ប្រជុំ គិលានដ្ឋាន អាហារដ្ឋាន ឬកន្លែងបរិភោគ អាហារជាដើម
-ត្រូវផ្ដល់ភេសជ្ជៈអនាម័យឱ្យបានគ្រប់គ្រាន់ដល់កម្មករនិយោជិត និងត្រូវហាមឃាត់ដាច់ខាតការយក ចូលទីកន្លែងធ្វើការ ឬផ្តល់ឱ្យកម្មករនិយោជិតក្នុងម៉ោងធ្វើការនូវភេសជ្ជៈមានជាតិស្រវឹង
-ចាត់វិធានការតាមដានស្ថានភាពសុខុមាលភាពរបស់កម្មករនិយោជិតជាប្រចាំ និងលើកទឹកចិត្តឱ្យ កម្មករនិយោជិត ប្រកាន់យកឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ដូចជាការអនុវត្តរបប អាហារសុខភាព ធ្វើសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ ជៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។
ទី២–កម្មករនិយោជិត
-អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព និងសុខភាពការងារផ្នែកឥរិយាបថការងារ និង
វិធានការសុខាភិបាលស្ដីពីឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព
-អនុវត្តរបបអាហារសុខភាព ដោយត្រូវកាត់បន្ថយការប្រើប្រាស់អំបិល (រួមទាំង ទឹកត្រី ទឹកស៊ីអីវ ប្រហុក ផ្អក កាពិ ប៊ីចេង ម្សៅស៊ុប ប្រេងខ្យង), ស្ករ, ខ្លាញ់ (ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ) ឬប្រេង នៅពេលចម្អិន ឬពេលបរិភោគអាហារ
-កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ដូចជាគ្រឿងជ្រក់ ឬត្រាំ សាច់ក្រក ទឹកប្រហុក ត្រីងៀត និងអាហារផ្អាប់ផ្សេងៗ
-កាត់បន្ថយការទទួលទានភេសជ្ជៈផ្អែម និងអាហារដែលមានផ្ទុកជាតិស្ករច្រើន កាត់បន្ថយការពិសាគ្រឿងស្រវឹងឱ្យបានជាអតិបរមា
-ចៀសវាងការប្រើប្រាស់ផលិតផលថ្នាំជក់ ដូចជាបារី បារីអេឡិចត្រូនិច និងស៊ីហ្សាជាដើម ទទួលទានទឹកស្អាតឱ្យបានយ៉ាងតិច ២លីត្រ ក្នុង១ថ្ងៃ
-ទទួលទានបន្លែ ផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិ ជំនួសអាហារកញ្ចប់ អាហារទាន់ចិត្ត ឬអាហារ កែច្នៃ ដែលមានជាតិស្ករ អំបិល ខ្លាញ់ ឬប្រេងច្រើន
-ទទួលទានអាហារមួយចំនួន ដូចជា ស្ងោរ ឬចំហុយ ចៀសវាងអាហារបំពង ចៀន ដែលប្រើប្រាស់ ខ្លាញ់សត្វ ឬខ្លាញ់កែច្នៃ
-ចូលរួមធ្វើសកម្មភាពរាងកាយឱ្យបានទៀតទាត់ តាមរយៈការលេងកីឡា ដូចជា បាល់ទាត់ វាយសី ឬបាល់បោះ និង/ឬ ការធ្វើលំហាត់ប្រាណជាប្រចាំយ៉ាងហោចណាស់ ៣០នាទី ក្នុង ១ថ្ងៃ ដូចជា ដើរលឿន រត់ ហែលទឹក ជិះកង់ រាំ ការលើកទម្ងន់ ការអាវ៉ង់ យោហ្គាល
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់អនុវត្តតាមខ្លឹមសារសេចក្ដីណែនាំខាងលើនេះប្រកបដោយប្រសិទ្ធភាព៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ៨ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត