ព័ត៌មានជាតិ
អាគាររដ្ឋបាលសភានឹងដាក់ដំណើរជាផ្លូវការនៅខែមីនាខាងមុខ
អាគាររដ្ឋបាលសភាជាតិដែលជាជំនួយពីសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងត្រូវដាក់ដំណើរការជាផ្លូវការនៅខែមីនាខាងមុខ ក្នុងឱកាសដែលរដ្ឋសភាកម្ពុជាប្រារព្ធកម្មវិធីអបអរខួបទី១១៤ទិវាអន្តរជាតិនារី។

ដំណឹងពីការដាក់ដំណើរជាផ្លូវការនេះត្រូវបានលើកឡើងក្នុងជំនួបរវាងប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី និងឯកអគ្គរដ្ឋទូតវៀតណាមថ្មីនៅកម្ពុជាលោក ង្វៀន មិញវ៉ូ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះសម្ដេចប្រធានសភាកម្ពុជាបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានផ្ដល់ឱ្យកម្ពុជានូវអាគាររដ្ឋបាលសភាថ្មីនេះ។

អាគាររដ្ឋបាលសភាដែលមានតម្លៃ២៥លានដុល្លារអាមេរិកមានកម្ពស់១២ជាន់ និងបំពាក់ដោយសម្ភារៈទំនើប មានរចនាបថស្ថាបត្យកម្មខ្មែរ។ អគារដ្ឋបាលថ្មីនេះ នឹងបម្រើដល់ការងាររដ្ឋបាលរបស់រដ្ឋសភា ដូចជា ជាការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា ជាសាលប្រជុំ ព្រមទំាងជាការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
សំណង់អគាររដ្ឋបាលនេះបានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦និង អតីតប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀង ស៊ុនហ្វុក ហើយត្រូវបានដាក់សម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅក្នុងអំឡុងពេលប្រធានសភាវៀតណាមលោក ជិន ថាញ់មិន ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ