Connect with us

ព័ត៌មានជាតិ

១៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានវះកាត់បេះដូងកុមារធ្ងន់ស្រាលជាង ៦ពាន់ករណី

បានផុស

នៅ

មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ១៣ឆ្នាំកន្លងមកនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានសម្រេចជោគជ័យលើការវះកាត់បេះដូងកុមារធ្ងន់ស្រាល បានជាង ៦ពាន់ករណី ក្នុងនោះនៅសៀមរាបបានចំនួន ៤ពាន់ករណី និងនៅភ្នំពេញ មានជិត ២ពាន់ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា កុមារប្រមាណ ០,៥ ទៅ ១ភាគរយ បានប្រឈមនឹងជំងឺបេះដូងពីកំណើត ពោលគឺក្នុងចំណោមកុមារ ១០០នាក់ មានកុមារម្នាក់ដែលអាចកើតជំងឺបេះដូងពីកំណើត។ គេចាត់ទុកថា ជំងឺបេះដូងពីកំណើត ជាជំងឺដ៏កាចសាហាវ និងធ្ងន់ធ្ងរមួយ ដែលបានឆក់យកជីវិតកុមារជាច្រើន។ ជាមួយគ្នានេះ ការព្យាបាលជំងឺបេះដូង គឺមានលក្ខណៈស្មុគស្មាញ និងត្រូវការចំណាយថវិកាច្រើន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចំនួនកុមារដែលមានបញ្ហាបេះដូង វេជ្ជបណ្ឌិត បេអាត រិឆ្នឺរ ស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីល បានបង្កើតកន្លែងវះកាត់បេះដូងនៅឆ្នាំ២០១១ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប និងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងឆ្នាំ២០១៩ ដើម្បីជួយសង្រ្គោះកុមារដែលមានបញ្ហាបេះដូងពីកំណើត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥៦ នាទីutes មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម