ព័ត៌មានជាតិ
នៅមណ្ឌលគិរី៖ កសិករដាំកាកាវ ប្រាប់ថាដំណាំនេះងាយស្រួលដាំ និងរកចំណូលបានពី៧ពាន់ ទៅ៨ពាន់ដុល្លារក្នុង១ឆ្នាំ
កាកាវ ជាដំណាំម្យ៉ាងដែលមិនសូវមានការនិយមដាំដុះច្រើននោះទេនៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា បើប្រៀបធៀបនឹងដំណាំស្រូវ ស្វាយចន្ទី ឬដំឡូងមីជាដើម។ ប៉ុន្តែ នៅក្នុងខេត្តមណ្ឌលគិរី មានកសិករមួយចំនួនបានប្រកបរបបដាំដំណាំកាកាវនេះ។ ពួកគេអះអាងថា ដំណាំកាកាវនេះ ងាយស្រួលក្នុងការដាំដុះ មើលថែ ហើយជាពិសេសនោះ គឺអាចរកចំណូលបានជាច្រើនចន្លោះពី៧ ០០០ ដុល្លារ ទៅ៨ ០០០ដុល្លារឯណោះក្នុងមួយឆ្នាំៗ។

អ្នកស្រី សេង សុឃីម អាយុ៥២ ជាកសិកររស់នៅភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃនេះ គាត់បានប្រកបរបរដាំដំណាំកាកាវនេះចាប់តាំងពីឆ្នាំ២០១៧មកម្លេះ ហើយចំការកាកាវដែគាត់បានប្រមូលផល គឺនៅលើផ្ទៃដីចំនួនដី១ហិកតា។ អ្នកស្រី បានលើកឡើងថា ដំណាំកាកាវនេះ គឺងាយស្រួលដាំដុះ សំខាន់ឱ្យតែមានប្រភពទឹកគ្រប់គ្រាន់ សមស្របនឹងអាកាសធាតុត្រជាក់គួរសម គឺអាចដាំដុះដំណាំមួយប្រភេទនេះបានហើយ។
ចំណែកទីផ្សាវិញ មិនពិបាកលក់នោះទេ ព្រោះកសិករដាំកាកាវទាំងអស់ក្នុងខេត្តមណ្ឌលគិរីបានចងក្រងគ្នាជាសមាគមមួយហៅថា សមាគមកសិកម្មដាំកាកាវរតនៈគិរី មណ្ឌលគិរី ដែលបានចុះកិច្ចសន្យាព្រមព្រៀងជាមួយក្រុមហ៊ុនកាំកាវខូអិលធីឌី KAMKAV FARM។ ក្រុមហ៊ុននេះ ទទួលទិញកាកាវពីកសិករតាមតម្លៃទីផ្សារ។ អ្នកស្រី សេង សុឃីម ក៏បានឱ្យដឹងផងដែរថា នៅក្នុងឆ្នាំនេះហាងឆេងកាកាវកាន់តែឡើងថ្លៃខ្ពស់មួយកម្រិតបន្ថែមទៀត គឺបច្ចុប្បន្នផ្លែកាកាវស្រស់ក្នុង១គីឡូក្រាមតម្លៃ១ ៦០០រៀល បើធៀបនឹងឆ្នាំមុនៗបានតម្លៃត្រឹមតែ១ ២០០រៀលទៅ១ ៤០០រៀលប៉ុណ្ណោះ។

បើតាមកសិករដាំកាកាវ គឺដំណាំមួយប្រភេទនេះថ្វីត្បិតតែត្រូវការទឹក និងអាកាសធាតុ ប៉ុន្តែ វាអាចរកចំណូលបានខ្ពស់គួរសម គឺពេលប្រមូលផលពេញមួយឆ្នាំ បានចន្លោះចាប់ពី៧ ០០០ទៅ៨ ០០០ដុលាឯណោះ ព្រោះដំណាំកាកាវមួយនេះ គឺចាប់តាំងពីការដាក់ដាំរហូតដល់បានផលឆ្នាំទី៣ដល់ឆ្នាំទី៤ឡើងទៅ គឺកសិករចាប់ផ្តើមប្រមូលផលជារៀងរាល់១សប្តាហ៍ម្តងបានហើយ។ អ្នកស្រី សេង សុឃីម បានបញ្ជាក់ថា បើសិនជាបងប្អូនកសិករផ្សេងៗប្រកបរបរផ្នែកកសិកម្មជាច្រើនប្រភេទហើយនៅតែមិនជោគជ័យ អាចងាកមកសាកល្បងដាំដំណាំកាកាវនេះវិញម្តង ព្រោះថា គាត់បានដាំដំណាំមួយប្រភេទនេះជាច្រើនឆ្នាំមកហើយមើលឃើញថាបានផលពិតៗ។

សូមជម្រាបជូនថា នៅក្នុងខេត្តមណ្ឌលគិរីបច្ចុប្បន្ន មានកសិករប្រកបរបរកសិកម្មដាំដំណាំកាកាវលើផ្ទៃដីចំនួន ២២៨ហិកតាទូទាំងខេត្ត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី៕


ដោយ៖ រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី