ព័ត៌មានជាតិ
លោក គួច ចំរើន បញ្ជាឲ្យឃុំខ្លួនសន្តិសុខផ្សារលើម្នាក់ដែលមានចេតនាធ្វើឲ្យបែកពងទា
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នារសៀល ថ្ងៃទី២១ ខែមីនានេះ បានបញ្ជាឲ្យឃុំខ្លួនសន្តិសុខផ្សារលើម្នាក់ ដែលមានចេតនាបំផ្លាញពងទារបស់អាជីវករព្រោះតែរឿងទារលុយថ្លៃភាស៊ីចំនួន៣ម៉ឺនរៀល លើសសៀវភៅបន្ទុកមិនបានសម្រេច។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅនឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ីលើសសៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកអភិបាលខេត្តបានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។
ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្ដឹងផ្ដល់អ្វីឡើយដូច្នេះលោកក៏បានណែនាំឱ្យមានការថតវីដេអូខ្លីបង្ហាញពីហេតុផលនិងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លីដែលភាគីទាំងពីរ(សន្តិសុខនិងអាជីវករ)បាន ធ្វើការបកស្រាយ បង្ហាញថាហេតុផលនៃបញ្ហាដែលបានកើតឡើងផ្តើមចេញពីទំនាស់ និងមានចេតនា បំផ្លាញ
ទំនិញរបស់អាជីវករមិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ទើបលោកអភិបាលខេត្តបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយគឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយតែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមាន ការដោះស្រាយជាសាធារណៈជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈដូច្នេះឯកឧត្តមអភិបាលខេត្តត្រូវពិចារណានិងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។ហើយក្នុងនោះផងដែរលោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេដោយសារបងប្អូន បាន ធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោកអភិបាលខេត្ត បានសម្រេចដាក់ពិន័យដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុមិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពី ពេលនេះតទៅ។
ជាមួយគ្នានេះដែរដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះលោកអភិបាលខេត្តបានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុលើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ ហើយជាចុងក្រោយឯកឧត្តមអភិបាលខេត្តបានណែនាំដល់អភិបាលក្រុង/ស្រុក និងអ្នកគ្រប់គ្រងផ្សារត្រូវអនុវត្តតាមសារាចរលេខ១១សរចុះថ្ងៃទី០៩ ខែធ្នូឆ្នាំ២០១៦របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ីនិងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែងកញ្ជើល្អីនិងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ។
គួរបញ្ជាក់ងដែរថា ករណីខាងលើនេះបានកើតឡើង នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដោយដើមហេតុឈានទៅដល់ការវាយបំផ្លាញពងទារប្អូនស្រីជាអាជីវករក្នុងផ្សារលើពីសំណាក់សន្តិសុខនោះ គឺផ្តើមចេញពីលុយចំនួន៣ម៉ឺនរៀលដែលជាលុយថ្លៃភាស៊ី ប៉ុន្តែរត្រូវបាន ប្អូនស្រីជាអ្នកលក់ពងទាមិនព្រមឲ្យ ព្រោះយល់ថាការទាថ្លៃភាស៊ីចំនួន៣ម៉ឺនរៀលបែបនេះវាលើសពីរសៀវភៅបន្ទុក ។ចំណែកឯសន្តិសុខ ដែលមក ទាថ្លៃភាស៊ីក្រោយពីទាភាស៊ីចំនួន៣ម៉ឺនពីអ្នកលក់ពងទាមិនបានសម្រេច ក៏កើតចិត្តខឹងក្តៅក្រហារព្រមទាំងបាន បំផ្លាញពងទាចំនួន៥០០គ្រប់បែកស្ទើរអស់ក្នុងពេលនោះតែម្តង៕
អត្ថបទ ៖ កោះពស់
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៦ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤