Connect with us

ព័ត៌មានជាតិ

ជនជាតិដើមភាគតិចនៅរតនគិរី យករុក្ខជាតិ«ដៃដំរី» ធ្វើជាបន្លែផង និងធ្វើជាឱសថព្យាបាលជំងឺផង

បានផុស

នៅ

រុក្ខជាតិដ៏ចម្លែកមួយនេះ ត្រូវបានជនជាតិដើមភាគតិច គ្រឹង ទំពួន ចារ៉ាយ ហៅថា អន្ទូញ ចំណែកឯជនជាតិខ្មែរទូទៅវិញហៅថា ដៃដំរី។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួនមិនសូវស្គាល់បន្លែមួយប្រភេទនេះឡើយ លើកលែងតែអ្នកដែលរស់នៅតំបន់ជនជាតិដើមភាគតិច ព្រៃភ្នំ ខេត្តប៉ែកភាគឦសាន មានខេត្តរតនគិរីជាដើម ទើបស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា រម៉ាម ជាជនជាតិដើមភាគតិចគ្រឹង នៅខេត្តរតនគិរី បានប្រាប់ថា គ្រួសារគាត់ និងអ្នកភូមិ ចូលចិត្តបរិភោគបន្លែនេះណាស់ទៅលើមុខម្ហូបប្រចាំថ្ងៃ ពីព្រោះគាត់បរិភោគតាំងពីក្មេងមកម្ល៉េះ ពិសេស គឺនៅរដូវនេះ វាសម្បូរណាស់នៅមាត់ស្ទឹង បឹង អូរនៅតាមភ្នំមានដីសើម។ គាត់ និងប្រពន្ធ តែងតែទៅចម្ការបេះយកមកធ្វើសម្លជាមួយត្រី និងក្តាម ខ្យង តាមជំនឿតាំងពីបូរាណមកថាជួយដល់សុខភាពគាត់ផងដែរ ។

បើតាមសៀវភៅ ឱសថបុរាណខ្មែរនៅកម្ពុជា បន្លែមួយប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ពិសារណាស់ យកមកឆាក៏បាន ឬស្លក៏បាន យកទៅស្ងោរធ្វើជាអន្លក់ក៏បាន។ ជាពិសេស ថែមទាំងមានផ្ទុកសារធាតុរ៉ែ និងវីតាមីន យ៉ាងសំខាន់ ជំនួយដល់សុខភាព ដូចជា ជំនួយបេះដូង សាច់ដុំ។ បន្លែមួយនេះ ត្រូវបានគេដឹងថា សម្បូរសារធាតុជួយដល់សសៃប្រសាទ សាច់ដុំ និងប្រព័ន្ធរាងកាយផ្សេងទៀត។ វាក៏ជំនួយឆ្អឹង និងធ្មេញ ពីព្រោះមានសារធាតុកាល់ស្យូម ដែលមានប្រយោជន៍ដ៏លើសលប់ ទៅលើឆ្អឹង និងធ្មេញឱ្យរឹងមាំ ។ បន្ថែមលើនេះ វាក៏ជួយការពារជំងឺពុកឆ្អឹង ពេលចាស់ឡើង ហើយវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារ រាងកាយពីផលប៉ះពាល់ពីជំងឺផ្សេងៗ ជៀសវាងជំងឺមហារីកមួយចំនួន។

មិនតែប៉ុណ្ណោះ វាជួយបន្ថយសម្ពាធឈាម ហើយជាប្រភពដ៏ល្អនៃប៉ូតាស្យូម ដែក ប៉ងកាណេះ និងទង់ដែង ដែលអាចជួយដល់សុខភាព បេះដូង អាចកាត់បន្ថយសម្ពាធ និងចង្វាក់បេះដូង ហើយក៏ប្រឆាំងពីការកើនឡើងនៃសូដ្យូមផងដែរ។ កាត់បន្ថយការឈឺចាប់នៃការមករដូវ ហើយបន្លែនេះមានផ្ទុកនូវសារធាតុដែក សំខាន់ជំនួយគ្រាប់ឈាម ការកាត់បន្ថយអាការឈឺមករដូវ។ បន្លែនេះត្រូវបានគេថា ជំនួយប្រព័ន្ធប្រសាទ ជំនួយទៅដល់សុខភាព ព្រមទាំងបង្កើនសមត្ថភាពខួរក្បាល និងប្រព័ន្ធប្រសាទឱ្យដំណើរការល្អប្រសើរជាងមុនទៀតផង។ គុណតម្លៃការហូបបន្លែដៃដំរី នឹងជួយគ្រប់គ្រងទម្ងន់ ដោយសារមានសារធាតុបម្លែងសារធាតុ កាបូនអ៊ីដ្រាត និងជាតិខ្លាញ់ឱ្យដំណើរការបានល្អ ជួយដល់ការថែរក្សារាង និងសម្រកទម្ងន់ ថែមទាំងជួយកាត់បន្ថយ ចំណង់អាហារ ដែលធ្វើឱ្យអ្នកធាត់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម