Connect with us

ព័ត៌មានជាតិ

វៀតណាមអរគុណដល់កម្ពុជាបានអន្តរាគមន៍បង្ក្រាបនិងសង្គ្រោះពលរដ្ឋខ្លួន

បានផុស

នៅ

ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជាលោក ង្វៀន មិញវ៉ូ បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចអន្តរាគមន៍ជួយពលរដ្ឋខ្លួនដែលរងគ្រោះនៅកម្ពុជា ក៏ដូចជាការបង្ក្រាបជនល្មើសជនជាតិវៀតណាមបញ្ជូនទៅវៀតណាមវិញ។  

លោក ង្វៀន មិញវ៉ូ បានលើកឡើងបែបនេះក្នុងជំនួបជាមួយប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកយកព័ត៌មានថាលោក ង្វៀន មិញវ៉ូ បានលើកឡើងជាទូទៅចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងជួយជនរងគ្រោះដែលកម្ពុជាតែងតែសហការល្អជាមួយវៀតណាមរាល់មានសំណើរសុំជួយអន្តរាគមន៍។

យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងខែកុម្ភៈនេះ នគរបាលកម្ពុជាបានបញ្ជូនជនជាតិវៀតណាមដែលធ្វើការខុសច្បាប់នៅកម្ពុជាជាបន្តបន្ទាប់ទៅវៀតណាមវិញ។ កាលពីថ្ងៃទី៥ និង៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនទ្រង់ទ្រាយធំជនជាតិវៀតណាមជិត២០០នាក់ទៅឱ្យវៀតណាមវិញ ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។

ទោះជាយ៉ាងណាក្នុងការចុះផ្សាយរបស់ Vitnam Pluse ក្នុងនោះមានមនុស្ស ១៧៧នាក់ត្រូវបានចាប់បន្ទាប់ពីពួកគេបានយកទីតាំងអាគារមួយនៅជិតច្រកព្រំដែនបាវិត ខេត្តស្វាយរៀងធ្វើជាទីតាំងបោកប្រាស់តាមអនឡាញ។

ក្នុងដំណើរទស្សនកិច្ចទៅសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រមហាផ្ទៃ ស សុខា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ សំដៅបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម